# ឯកឧត្តម ស៊ុន ចាន់ថុល៖ ចិននៅតែជាប្រភពទុនវិនិយោគធំជាងគេបង្អស់នៅកម្ពុជា

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/4368>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"15435","languageVersionId":"11855","visibilityVersion":"2","versionToken":"a1.jXd5FRqRLtnmVfJRY_HXZXIQbKR7KwHQiEhQ3nn7pM4"}

Original publication: 2026-01-17T07:59:22Z

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថាចិននៅតែជាប្រភពទុនវិនិយោគធំបំផុតនៅកម្ពុជា ដោយបញ្ជាក់ការស្វាគមន៍វិនិយោគស្របច្បាប់ពីគ្រប់ប្រទេស និងស្នើវិនិយោគិនចិនពិនិត្យឱកាសបន្ថែម។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា ចិននៅតែជាប្រភពទុនវិនិយោគធំជាងគេបង្អស់នៅកម្ពុជា។
ការលើកឡើងនេះ ក្នុងឱកាសឯកឧត្តម បានផ្តល់កិច្ចសម្ភាសន៍ពិសេសជូនភ្នាក់ងារសារព័ត៌មាន China News Service (CNS) ដែលជាស្ថាប័នព័ត៌មានរដ្ឋដ៏ធំមួយរបស់មហាមិត្តចិន ដើម្បីឆ្លុះបញ្ចាំងពីវឌ្ឍនភាពសង្គម-សេដ្ឋកិច្ច បរិយាកាសវិនិយោគ និងភាពរឹងមាំនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦។ 
តាមរយៈកិច្ចសម្ភាសន៍នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីថា ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ជាពិសេសចំពោះលោកប្រធានាធិបតី ស៊ី ជិនពីង ដែលបានដាក់ចេញគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ (BRI)»។ គំនិតផ្តួចផ្តើមនេះ បានដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការជួយជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តធំៗ ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសារៈសំខាន់។
ឯកឧត្តម បានសង្កត់ធ្ងន់ថា កម្ពុជាស្វាគមន៍រាល់ការវិនិយោគស្របច្បាប់ពីគ្រប់បណ្តាប្រទេសទាំងអស់ ដោយគ្មានការរើសអើង និងបានអំពាវនាវឱ្យវិនិយោគិនចិន ពិចារណាពិនិត្យលទ្ធភាពក្នុងការបោះទុនវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនថែមទៀត ដោយសារកម្ពុជាស្ថិតនៅចំណុចកណ្តាលនៃតំបន់ និងមានអត្ថប្រយោជន៍លើកទឹកចិត្តជាច្រើនតាមរយៈច្បាប់វិនិយោគថ្មី។
ទន្ទឹមគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអះអាងជាថ្មីនូវជំហរដ៏រឹងមាំរបស់កម្ពុជា ក្នុងការគាំទ្រ «គោលនយោបាយចិនតែមួយ»ផងដែរ៕
ដោយ៖ ចិន្តា ទីទិ

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


