{"asset":"news","key":"4376","locale":"km","id":"news:4376:km","entityId":"news:4376","canonicalUrl":"https://www.kps-tv.com/km/news/detail/4376","state":"ready","title":"នាវាទេសចរណ៍ចិន Zhao Shang Yi Dun នាំភ្ញៀវចម្រុះ១៨សញ្ជាតិចូលចតនៅកំពង់ផែព្រះសីហនុ","summary":"នាវាទេសចរណ៍ Zhao Shang Yi Dun បាននាំភ្ញៀវ២៦៦នាក់ពី១៨សញ្ជាតិ និងនាវិក៣៣០នាក់ចូលចតព្រះសីហនុថ្ងៃទី១៨ មករា ដោយគ្រោងបន្តទៅថៃនៅម៉ោង១៧ថ្ងៃដដែល។","body":"(ខេត្តព្រះសីហនុ)៖ នាវាទេសចរណ៍មួយគ្រឿងឈ្មោះ Zhao Shang Yi Dun សញ្ជាតិចិន នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ដោយនាំភ្ញៀវទេសចរចំនួន ២៦៦នាក់ ក្នុងនោះមានស្ត្រីចំនួន ១៤២នាក់ មកពី រួមមានជនជាតិជប៉ុនចំនួន ១៧៤នាក់ ព្រមទាំងនាវិកចំនួន ៣៣០នាក់។\nក្នុងអំឡុងពេលចូលចត ភ្ញៀវទេសចរទាំងនោះនឹងទៅទស្សនាតាមបណ្ដាគោលដៅទេសចរណ៍សំខាន់ៗ ដូចជាឆ្នេរសមុទ្រ វត្តអារាម ផ្សារ និងតំបន់រមណីយដ្ឋាននានា ក្នុងខេត្តព្រះសីហនុ ដែលជាការរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចមូលដ្ឋាន។\nសូមជម្រាបថា នាវាទេសចរណ៍ Zhao Shang Yi Dun បានធ្វើដំណើរមកពីសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលចតនៅកំពង់ផែក្រុងព្រះសីហនុរយៈពេល ១ថ្ងៃ ហើយនឹងបន្តដំណើរទៅព្រះរាជាណាចក្រថៃ នៅវេលាម៉ោង ១៧:០០នាទី ថ្ងៃដដែល៕\nដោយ៖ ចិន្តា ទីទិ\nរូបភាព៖ មន្ទីព័ត៌មានខេត្តព្រះសីហនុ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15430","languageVersionId":"11840","visibilityVersion":"2","versionToken":"a1.P-d2f_PjhZj-6m9bLOOfrs6j_b4wmB7vNcu5Imdtpvg"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-18T03:20:36Z"}