# លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចូលរួមប្រមូលកសិផលពីចលនា «យើងរួមគ្នាដើម្បីជាតិ» ត្រៀមចែកជូនវីរកងទ័ព វីរនគរបាល និងជនភៀសសឹក

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/4383>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"15422","languageVersionId":"11816","visibilityVersion":"2","versionToken":"a1.6q9-JorAu0N54bsk9VRyG_61qUFIj2nuO5B3fvv-S3k"}

Original publication: 2026-01-18T08:05:43Z

លោកជំទាវពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែតចូលរួមប្រមូលកសិផលនៅបឋមភ្នំពេញថ្មី ថ្ងៃទី១៨ មករា ដើម្បីត្រៀមចែកកងទ័ព នគរបាលនិងជនភៀសសឹកតាមជំរំនិងមណ្ឌលសុវត្ថិភាព។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្ត្រីទី១នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងសកម្មភាពប្រមូលកសិផល ដែលកើតចេញពីចលនា «យើងរួមគ្នាដើម្បីជាតិ» នៅសាលាបឋមសិក្សាភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦។
កសិផលជាច្រើនប្រភេទ ដែលបានដាំដុះដោយស្មារតីសាមគ្គី និងការចូលរួមពីសហគមន៍ ត្រូវបានប្រមូលផល និងរៀបចំវេចខ្ចប់យ៉ាងមានរបៀបរៀបរយ ដើម្បីត្រៀមចែកជូនដល់វីរកងទ័ព វីរនគរបាលជាតិ ព្រមទាំងប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅតាមជំរំ និងមណ្ឌលសុវត្ថិភាពនានានៅពេលខាងមុខ។
សកម្មភាពនេះ បានបង្ហាញពីស្មារតីសាមគ្គីភាព ការចែករំលែក និងការរួមចំណែករបស់សង្គមក្នុងការគាំទ្រ និងលើកទឹកចិត្តដល់កម្លាំងការពារជាតិ និងប្រជាពលរដ្ឋដែលកំពុងប្រឈមនឹងការលំបាក។ ដោយ៖ KPS99TV

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


