{"asset":"news","key":"4395","locale":"km","id":"news:4395:km","entityId":"news:4395","canonicalUrl":"https://www.kps-tv.com/km/news/detail/4395","state":"ready","title":"បេក្ខជនពិការ៖ ចូលរួម «សំណេរអង្គរ» ដើម្បីលើកស្ទួយអក្សរសាស្ត្រ និងវប្បធម៌ខ្មែរ","summary":"បេក្ខជនពិការម្នាក់ថាចូលរួម «សំណេរអង្គរ» មិនមែនដើម្បីចាញ់ឈ្នះទេ តែដើម្បីលើកស្ទួយអក្សរសាស្ត្រជាតិនិងវប្បធម៌ខ្មែរ ខណៈក្រសួងអប់រំលើកសារៈសំខាន់នៃមូលដ្ឋានអានសរសេរតាំងពីថ្នាក់ដំបូង។","body":"ក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងក្នុងព្រឹត្តិការណ៍ “សំណេរអង្គរ” ថា ការពង្រឹងការអាន ការសរសេរភាសាខ្មែរតាំងពីកម្រិតថ្នាក់ដំបូង គឺជាមូលដ្ឋានគ្រឹះក្នុងការចាប់យកមុខវិជ្ជាដទៃទៀតមកសិក្សា និងធានាភាពជោគជ័យក្នុងការសិក្សានៅកម្រិតថ្នាក់បន្តបន្ទាប់ទៀត។\nហើយព្រឹត្តិការណ៍ក្នុងការប្រកួតសរសេរតាមអាន ក្រោមប្រធានបទ «សំណេរអង្គរ» នាពេលនេះ ក៏ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា ក្រសួងស្ថាប័នពាក់ព័ន្ធ ពិសេសអ្នកស្រលាញ់ចូលចិត្តការសរសេរអក្សរខ្មែរ សំដៅលើកកម្ពស់សមត្ថភាពការសរសេរឱ្យបានត្រឹមត្រូវតាមអក្ខរាវិរុទ្ធ ក្បួនខ្នាតវេយ្យាករណ៍ និងចេះពីរបៀបសរសេរអត្ថបទឱ្យបានច្បាស់លាស់ ដែលទាំងអស់នេះជាបំណិនដ៏សំខាន់ក្នុងការសិក្សាភាសាខ្មែរ និងអក្សរសាស្ត្រខ្មែរ។\nនាឱកាសនោះបេក្ខជនជាជនពិការបានមានចំណាប់អារម្មណ៍ដោយលើកឡើងថា៖ ក្នុងនាមជាជនពិការនិងជាប្រជាជនខ្មែរ១រូប ចំពោះការចូលរួមក្នុងព្រឹត្តិការណ៍ “សំណេរអង្គរ”នាពេលនេះ គឺមានសារៈសំខាន់ណាស់ ហើយគាត់ចូលរួមមិនមែនដើម្បីចាញ់ឈ្នះទេ តែដើម្បីចូលរួមលើកស្ទួយអក្សរសាស្ត្រជាតិ និងបង្ហាញអំពីវប្បធម៌ខ្មែរទៅកាន់ពិភពលោកបានដឹងបានស្គាល់ពីប្រទេសកម្ពុជារបស់យើង៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15413","languageVersionId":"11789","visibilityVersion":"2","versionToken":"a1.HoSCXI24iAVORw8ug7qAekKM0Uri6F7tOTktOe00LiQ"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-19T06:52:27Z"}