# បេក្ខជនពិការ៖ ចូលរួម «សំណេរអង្គរ» ដើម្បីលើកស្ទួយអក្សរសាស្ត្រ និងវប្បធម៌ខ្មែរ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/4395>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"15413","languageVersionId":"11789","visibilityVersion":"2","versionToken":"a1.HoSCXI24iAVORw8ug7qAekKM0Uri6F7tOTktOe00LiQ"}

Original publication: 2026-01-19T06:52:27Z

បេក្ខជនពិការម្នាក់ថាចូលរួម «សំណេរអង្គរ» មិនមែនដើម្បីចាញ់ឈ្នះទេ តែដើម្បីលើកស្ទួយអក្សរសាស្ត្រជាតិនិងវប្បធម៌ខ្មែរ ខណៈក្រសួងអប់រំលើកសារៈសំខាន់នៃមូលដ្ឋានអានសរសេរតាំងពីថ្នាក់ដំបូង។

ក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងក្នុងព្រឹត្តិការណ៍ “សំណេរអង្គរ” ថា ការពង្រឹងការអាន ការសរសេរភាសាខ្មែរតាំងពីកម្រិតថ្នាក់ដំបូង គឺជាមូលដ្ឋានគ្រឹះក្នុងការចាប់យកមុខវិជ្ជាដទៃទៀតមកសិក្សា និងធានាភាពជោគជ័យក្នុងការសិក្សានៅកម្រិតថ្នាក់បន្តបន្ទាប់ទៀត។
ហើយព្រឹត្តិការណ៍ក្នុងការប្រកួតសរសេរតាមអាន ក្រោមប្រធានបទ «សំណេរអង្គរ» នាពេលនេះ ក៏ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា ក្រសួងស្ថាប័នពាក់ព័ន្ធ ពិសេសអ្នកស្រលាញ់ចូលចិត្តការសរសេរអក្សរខ្មែរ សំដៅលើកកម្ពស់សមត្ថភាពការសរសេរឱ្យបានត្រឹមត្រូវតាមអក្ខរាវិរុទ្ធ ក្បួនខ្នាតវេយ្យាករណ៍ និងចេះពីរបៀបសរសេរអត្ថបទឱ្យបានច្បាស់លាស់ ដែលទាំងអស់នេះជាបំណិនដ៏សំខាន់ក្នុងការសិក្សាភាសាខ្មែរ និងអក្សរសាស្ត្រខ្មែរ។
នាឱកាសនោះបេក្ខជនជាជនពិការបានមានចំណាប់អារម្មណ៍ដោយលើកឡើងថា៖ ក្នុងនាមជាជនពិការនិងជាប្រជាជនខ្មែរ១រូប ចំពោះការចូលរួមក្នុងព្រឹត្តិការណ៍ “សំណេរអង្គរ”នាពេលនេះ គឺមានសារៈសំខាន់ណាស់ ហើយគាត់ចូលរួមមិនមែនដើម្បីចាញ់ឈ្នះទេ តែដើម្បីចូលរួមលើកស្ទួយអក្សរសាស្ត្រជាតិ និងបង្ហាញអំពីវប្បធម៌ខ្មែរទៅកាន់ពិភពលោកបានដឹងបានស្គាល់ពីប្រទេសកម្ពុជារបស់យើង៕ ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


