{"asset":"news","key":"4411","locale":"km","id":"news:4411:km","entityId":"news:4411","canonicalUrl":"https://www.kps-tv.com/km/news/detail/4411","state":"ready","title":"កូន«ខ្លាដំបង»ចំនួន២ក្បាល ត្រូវបានបញ្ជូនមកថែទាំនៅឧទ្យានសួនសត្វភ្នំតាម៉ៅ","summary":"កូនខ្លាដំបង២ក្បាលពីសប្បុរសជន ត្រូវបានបញ្ជូនទៅភ្នំតាម៉ៅ។ ឈ្មោលប្រមាណ៦០គីឡូក្រាមអាយុ៩ខែ និងញី៤០គីឡូក្រាមអាយុ៦ខែ កំពុងពិនិត្យសុខភាពនិងថែទាំ។","body":"កូនសត្វខ្លាដំបងចំនួន២ក្បាលដែលទទួលបានពីសប្បុរសជន ត្រូវបានស្នងការនគរបាលខេត្តមណ្ឌលគិរី ប្រគល់ជូនមន្ត្រីជំនាញនៃមន្ទីរកសិកម្ម ខេត្តមណ្ឌលគិរី។ បច្ចុប្បន្ន កូនខ្លាទាំងពីរ ត្រូវបានបញ្ជូនមកថែទាំនៅឧទ្យានសួនសត្វភ្នំតាម៉ៅ។\nកញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម បានឱ្យដឹងថា កូនសត្វខ្លាទាំងពីរនេះ ជាកូនខ្លាញី និងឈ្មោលមួយគូរ ដែលខ្លាឈ្មោលមានទំងន់ប្រមាណ៦០គីឡូក្រាម មានអាយុប្រមាណ៩ខែ ចំណែកកូនខ្លាញី មានទំងន់ប្រមាណ៤០គីឡូក្រាម ហើយមានអាយុប្រមាណ៦ខែ។ បច្ចុប្បន្ននេះ កូនខ្លាទាំងពីរបានមកដល់ឧទ្យានសួនសត្វភ្នំតាម៉ៅ និងកំពុងស្ថិតក្រោមការពិនិត្យសុខភាព និងមើលថែពីអ្នកជំនាញនៅទីនោះ៕ ដោយ៖ ចិន្តា ទីទិ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15404","languageVersionId":"11762","visibilityVersion":"2","versionToken":"a1.2o4hCz8LiRZL5-KDhoPI1KrukOBnamtnI9qmTsULvZI"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-20T07:08:34Z"}