{"asset":"news","key":"4417","locale":"km","id":"news:4417:km","entityId":"news:4417","canonicalUrl":"https://www.kps-tv.com/km/news/detail/4417","state":"ready","title":"អ្នកនាំពាក្យក្រសួងការងារ៖ គិតត្រឹមដំណាច់ឆ្នាំ២០២៥ អតីតពលករខ្មែរមកពីថៃជាង ៦២ម៉ឺននាក់ ទទួលបានការងារធ្វើ","summary":"ក្រសួងការងារបានឱ្យដឹងថា អតីតពលករពីថៃ៦២ម៉ឺននាក់ទទួលបានការងារតាមក្រសួង និងដៃគូ គិតត្រឹមខែធ្នូ ឆ្នាំ២០២៥ ហើយមានកន្លែងការងារទំនេរជិត៩ម៉ឺនបន្ថែម។","body":"ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៥ អតីតពលករខ្មែរមកពីថៃ ៦២ម៉ឺននាក់ ទទួលបានការងារធ្វើតាមរយៈយុទ្ធនាការរបស់ក្រសួង និងភាគីពាក់ព័ន្ធ ខណៈដែលឱកាសការងារនៅមានប្រមាណជិត៩ម៉ឺនកន្លែងបន្ថែមទៀត។\nឯកឧត្តម ស៊ុន មេសា បានបញ្ជាក់យ៉ាងដូច្នេះថា ក្នុងការទទួលបានឱកាសការងារប្រមាណ៦២ម៉ឺននាក់ មានជាង៣០ម៉ឺនឱកាសការងារ គឺទទួលបានរយៈយន្តការរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។\nជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការងារ បានបន្ដថា «ក្រសួងដាក់ចេញវិធានការសំខាន់ៗចំនួន៤ដំណាក់កាលដែលក្រសួងបានដាក់ចេញចាប់តាំងពីថ្ងៃទី៨ ខែមិថុនា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ តាំងពីការទទួលពលករនៅតាមបន្ទាត់ព្រំដែនរហូតដល់គេហដ្ឋានរបស់អតីតពលករដើម្បីផ្តល់ឱកាសការងារ និងដើម្បីដោះស្រាយបញ្ហាជីវភាពរបស់បងប្អូនអតីតពលលករ ក្រសួងបានរៀបចំវេទិកាការងារ ក៏ដូចជា ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំនួន៥៧៩លើកនៅតាមភូមិឃុំក្នុងខេត្តសំខាន់ៗតាមគោលដៅសំខាន់ៗ»។\nអ្នកនាំពាក្យរូបនេះ បានអះអាងថា វិស័យឧស្សាហកម្ម កសិកម្ម-កសិឧស្សាហកម្ម និងសេវាកម្ម គឺជាវិស័យដែលបានស្រូបកម្លាំងពលកម្មច្រើនជាងគេ។ ក្រៅពីឱកាសការងារជាង៦២ម៉ឺននាក់ អតីតពលកររាប់សិបម៉ឺននាក់ផ្សេងទៀត បានងាកទៅប្រកបរបរកសិកម្មតាមគ្រួសារ និងបង្កើតមុខរបរតូចតាចនៅតាមមូលដ្ឋានផងដែរ។\nសូមបញ្ជាក់ថា គិតត្រឹមខែធ្នូឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋនិងអតីតពលករប្រមាណ ជាង៩៥ម៉ឺននាក់បានវិលត្រឡប់មកកម្ពុជា វិញក្រោយអរិយភាពតាមព្រំដែនរវាងកម្ពុជា និងថៃ និងស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។\nជាមួយនឹងឱកាសការងារ ដ៏ច្រើនសន្ធឹកសន្ធាប់នៅក្នុងស្រុក លោក ស៊ុន មេសា បានអំពាវនាវដល់អតីតពលករដទៃទៀតដែលកំពុងស្វែងរកការងារធ្វើ សូមទាក់ទងមកលេខ ១២៩៧ដើម្បីទទួលបានឱកាសការងារក្នុងស្រុកជាជាងការប្រថុយប្រថានធ្វើការចំណាកស្រុកនៅប្រទេសថៃ ដែលមិនមានអត្ថប្រយោជន៍ដ៏សម្បូរបែបដូចនៅកម្ពុជានោះទេ៕\nដោយ៖ ចិន្តា ទីទិ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15401","languageVersionId":"11753","visibilityVersion":"2","versionToken":"a1.zF1146VNKzZN-YIjkMD-FcfMjVGDYQSB3lRxpqw-Lkg"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-21T02:27:04Z"}