{"asset":"news","key":"4422","locale":"km","id":"news:4422:km","entityId":"news:4422","canonicalUrl":"https://www.kps-tv.com/km/news/detail/4422","state":"ready","title":"រដ្ឋបាលខេត្តព្រះសីហនុនិងមន្ត្រីជំនាញ(កបប)ដុតកំទេចផលិតផលម្ហូបអាហារហួសកាលបរិច្ឆេតប្រមាណ១តោនចោល","summary":"អាជ្ញាធរខេត្តព្រះសីហនុ និងក.ប.ប.បានដុតបំផ្លាញម្ហូបអាហារហួសកំណត់ និងមិនមានសុវត្ថិភាពប្រមាណ១តោន ព្រមទាំងប្រកាសបន្តត្រួតពិនិត្យទីផ្សារ និងចាត់វិធានការចំពោះការមិនអនុវត្តច្បាប់។","body":"រដ្ឋបាលខេត្តព្រះសីហនុនិងមន្ត្រីជំនាញ ក.ប.ប. ដុតកំទេចផលិតផលម្ហូបអាហារហួសកាលបរិច្ឆេតប្រមាណ១តោនចោល ដែលមិនអនុលោមតាមលក្ខខ័ណ្ឌតម្រូវផ្នែកបច្ចេកទេស ឬមានកត្តាជាគ្រោះណាមួយ ធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ធានាឱ្យបាននូវផលិតផលប្រើប្រាស់ និងម្ហូបអាហារដែលមានសុវត្ថិភាពចំពោះសុខភាព ដើម្បីការពារសុខមាលភាពប្រជាពលរដ្ឋ ដែលប្រារព្វធ្វើឡើងនៅទីលានចាក់សំរាម ស្ថិតក្នុងភូមិអូរកំបុត សង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោមខេត្តព្រះសីហនុ ក្រោមការចូលរួមពី លោក ហែម ដារិទ្ធិ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ អភិបាលរងក្រុងស្រុក និងមន្ទីរ អង្គភាពជុំវិញខេត្ត ព្រះរាជអាជ្ញា សាខាគយ កងកម្លាំងសមត្ថកិច្ច និងមន្ត្រីនៃអគ្គនាយកដ្ឋានកិច្ចការពាអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) សាខាខេត្តព្រះសីហនុកាលពីថ្ងៃទី២០ខែមករាឆ្នាំ២០២៦។\nមានប្រសាសន៍នាឱកាសនោះ លោក ហែម ដារិទ្ធ អភិបាលរង បានកោតសរសើរដល់មន្ត្រីសាខា ក ប ប ខេត្តព្រះសីហនុ ដែលបានដកហូតម្ហូបអាហារមិនភាពអនុលោម មកកំទេចចោលទាន់ពេលវេលា ព្រោះទំនិញនេះអាចបង្កផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។\nលោក ឃុន ស៊ីម៉ន ប្រធានសាខា ក.ប.ប. ខេត្ត បានមានប្រសាសន៍ថា ការដុតកំទេចទំនិញថ្ងៃនេះ គឺដើម្បីឆ្លើយតបនឹងកង្វល់របស់ប្រជាពលរដ្ឋ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាគោលនយោបាយចំបងរបស់រាជរដ្ឋាភិបាលកម្ពុជា គឺធ្វើយ៉ាងណាអោយ ម្ហូបអាហារ គ្មានសារធាតុគីមី មានអនាម័យ រក្សាអោយបាននូវសុខភាពប្រជាពលរដ្ឋ ស្ថេរភាពទីផ្សារផ្នែកម្ហូបអាហារ នាំអោយមានកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍។\nទន្ទឹមគ្នានោះដែរ លោកប្រធានសាខា ក៍បានផ្តាច់ញ្ញ៉ាបន្តការងារអនុវត្តន៍តាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៍ដូចជាអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) និងការណែនាំពី ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាលខេត្ត ធ្វើយ៉ាងណាឲ្យមន្ត្រីសាខា ក.ប.ប. ទាំងអស់ បន្តប្រឹងប្រែងត្រួតពិនិត្យទំនិញនៅលើទីផ្សារ និងនៅតាមហាងលក់ទំនិញនានាថែមទៀត ដើម្បីចូលរួមលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ ជូនអ្នកប្រើប្រាស់នៅក្នុងខេត្តព្រះសីហនុ ។\nជាក់ស្ដែងនាពេលបច្ចុប្បន្ននេះ មន្ត្រី ក.ប.ប. បានចុះត្រួតពិនិត្យម្ហូបអាហារ នៅតាមទីផ្សារ ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ កំពុងទទួលបានលទ្ធផលផ្លែផ្កាក្នុ្ងងការបង្ក្រាបនិងលុបបំបាប់ទាំងស្រុងនូវសារធាតុគីមី ដ៍គ្រោះថ្នាក់មួយចំនួនដូចជា : បូរ៉ាក់ ហ្វ័ម៉ាលីន និងសារធាតុគីមី អូរ៉ាមីន-អូ ជាដើម។\nនៅក្នុងឆ្នាំ២០២៤-២៥ បានរកឃើញ និងដកហូតទំនិញខូចគុណភាព និងម្ហូបអាហារពុំមានសុវត្ថិភាព នៅតាមទីផ្សារនៃខេត្តព្រះសីហនុ សរុបចំនួន ជាងមួយពាន់គីឡូក្រាម ដូចជា (នំកញ្ចប់ មីចំរុះ គ្រឿងកំប៉ុង គ្រឿងសមុទ្រ និងបន្លែ ផ្លែឈើ ផ្ទុកនូវសំណល់ថ្នាំកសិកម្ម) យកទៅដុតកំទេចចោល។\nក្នុងកាលៈទេសៈប្រទេសជាតិមានបញ្ហា ក៍មន្ត្រី ក ប ប នៅតែបន្តចុះជាប់ជាប្រចាំនៅតាមទីផ្សារទូរទាំងប្រទេស ការរក្សាបាននូវកំណើនផលិតផលក្នុងស្រុក ដែលជាផ្លែផ្កាមួយគួរជាទីមោទនៈ។\nជាមួយគ្នានេះលោកប្រធានសាខា ក៍សូមផ្តាំផ្ញើដល់បងប្អូនអាជីវករ ត្រូវប្រកាន់ជំហរប្រគួតប្រជែងដោយសមធម៌ មិនត្រូវលក់ដូរបង្ខូចតម្លៃទំនិញ យកទំនិញហួសកាលបរិច្ឆេទ ទំនិញគ្មានប្រភពច្បាស់លាស់ ឬទំនិញក្លែក្លាយយកមកដាក់លក់ដូរនោះឡើយ។\nបើពុំនោះទេ ក ប ប នឹងអនុវត្តតាមផ្លូវច្បាប់គុណភាព សុវត្ថិភាព នៃផលិតផលទំនិញ និងសេវា និងច្បាប់ផ្សេងទៀត ដោយមានវិធានការ ដកហូតអាជ្ញាបណ្ណ ក្នុងករណីមិនរាងចាល ឈានដល់ការបិតអាជីវកម្មទាំងស្រុងផងដែរ៕\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15396","languageVersionId":"11738","visibilityVersion":"2","versionToken":"a1.ENrMhnTUPe38jQyOKxseAxt_REey2KTVHdJLDVhhFZA"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-21T03:09:39Z"}