# ចិនត្រៀមខ្លួនជានិច្ចគាំទ្រកម្ពុជាដើម្បីសម្រេចគោលដៅបោសសម្អាត ONLINE SCAM

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/4424>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"15394","languageVersionId":"11732","visibilityVersion":"2","versionToken":"a1.gSDgbiujLHR9xOIcqxozgyHk85r_u6VrCh1XU6E68Bw"}

Original publication: 2026-01-21T03:35:27Z

ឯកអគ្គរដ្ឋទូតចិនបានបង្ហាញជំនឿលើការប្រឆាំងឆបោករបស់កម្ពុជា និងការត្រៀមខ្លួនគាំទ្រ បន្ទាប់ពីជួបប្រធានលេខាធិការដ្ឋានគណៈកម្មការប្រឆាំងការឆបោកតាមបច្ចេកវិទ្យា។

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឯកឧត្តម Wang Wenbin  បានបង្ហាញពីជំនឿជឿជាក់លើការប្តេជ្ញាចិត្ត និងសមត្ថភាពរបស់កម្ពុជា ថែមទាំងបញ្ជាក់ពីត្រៀមខ្លួនជានិច្ចក្នុងការធ្វើកិច្ចសហការ និងផ្តល់ការគាំទ្រដល់កម្ពុជា ដើម្បីសម្រេចគោលដៅបង្ក្រាប និងបោសសម្អាតសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAM) ចេញពីប្រទេសកម្ពុជា។
ការគូសបញ្ជាក់ដូច្នេះរបស់ឯកឧត្តម Wang Wenbin ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) នៅថ្ងៃទី២០ ខែមករា។
ឯកអគ្គរដ្ឋទូតចិនអរគុណរាជរដ្ឋាភិបាលក៏ដូចជាសមត្ថកិច្ចកម្ពុជា ដែលបានសហការក្នុងការចាប់ខ្លួននិងបញ្ជូនមេខ្លោងជនជាតិចិននិងគូកនត្រលប់ទៅប្រទេសចិន ដើម្បីបន្តនីតិវិធីស៊ើបអង្កេតបន្ថែម។
ចំណែក កម្ពុជាបានគូសបញ្ជាក់ពីជំហរយ៉ាងរឹងមាំ និងជាក់លាក់ក្នុងការដាក់វិធានការបង្ក្រាប និងបោសសម្អាតទីតាំង និងក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ មិនតែប៉ុណ្ណោះ កម្ពុជានឹងបន្តកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាដៃគូ ដើម្បីបន្តរួមគ្នាបំបែកសម្បុកក្រុមឧក្រិដ្ឋជនឱ្យបានជាដាច់ខាត។
សូមជម្រាបថា ចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានចុះបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញនៅតាមគោលដៅចំនួន ១១៨ទីតាំង ក្នុង១៨ រាជធានី-ខេត្ត។ ក្នុងនោះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន ៤,៩៨៣នាក់ (ស្រី៩៧៩នាក់) មកពី២៣សញ្ជាតិ។ ទន្ទឹមគ្នានេះ ជនបរទេសចំនួន ៤,០៣៩នាក់ (ស្រី៦០៥នាក់) ត្រូវបាននិរទេសចេញពីប្រទេសកម្ពុជា៕
ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


