{"asset":"news","key":"4431","locale":"km","id":"news:4431:km","entityId":"news:4431","canonicalUrl":"https://www.kps-tv.com/km/news/detail/4431","state":"ready","title":"អគ្គិភ័យឆេះទីតាំងចម្រាញ់ប្រេងនៅខេត្តកំពង់ឆ្នាំងក្រុមពន្លត់អគ្គិភ័យប្រើពេលជាង១៦ម៉ោងគ្រប់គ្រង់បានទាំងស្រុង","summary":"អគ្គិភ័យនៅទីតាំងចម្រាញ់ប្រេងក្នុងស្រុកកំពង់ត្រឡាចត្រូវបានគ្រប់គ្រងក្រោយការពន្លត់ពេញមួយយប់ ដោយម្ចាស់ជនជាតិចិនម្នាក់រងរបួស និងការខូចខាតមិនទាន់វាយតម្លៃ។","body":"ទីតាំងចម្រាញ់ប្រេងមួយកន្លែងនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅចាប់តាំងពីម៉ោង ៩និង០០នាទីយប់ថ្ងៃទី២០ រហូតដល់ថ្ងៃត្រង់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ទើបក្រុមពន្លត់អគ្គិភ័យអាចគ្រប់គ្រងសភាពការណ៍បានទាំងស្រុង។\nបើតាមអធិការនគរបាលស្រុកកំពង់ត្រឡាច បានឱ្យដឹងថា ក្រុមការងារពន្លត់អគ្គិភ័យបានអន្តរាគមន៍ក្នុងការពន្លត់អគ្គិភ័យខាងលើពេញមួយយប់ពុំបានសម្រាកឡើយ ហើយក៏បានប្រើប្រាស់ទឹកអស់ជាច្រើនរថយន្តផងដែរ ប៉ុន្តែក្រុមការងារពន្លត់អគ្គិភ័យមិនអាចបញ្ជាក់ពីចំនួនបានឡើយ។ តាមសេចក្តីរាយការណ៍ នៅវេលាម៉ោងជាង១២ថ្ងៃត្រង់នេះ ការគ្រប់គ្រងអគ្គិភ័យបានទាំងស្រុងហើយ។ ក្នុងនោះ គេមិនទាន់អាចវាយតម្លៃអំពីទំហំនៃការខូចខាតបាននៅឡើយទេ។ អគ្គិភ័យនេះដែរ ក៏បណ្តាលឱ្យមានជនជាតិចិនជាម្ចាស់ទីតាំងម្នាក់រងរបួសផងដែរ។ ចំពោះមូលហេតុ គឺបណ្តាលមកពីការបែកបាត់ធុងប្រេងផ្នែកខាងក្រោម។\nអធិការស្រុក បានបញ្ជាក់បន្ថែមថា ក្នុងហេតុការណ៍នោះ មន្ត្រីជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ប្រើប្រាស់រថយន្តជាង ១០គ្រឿង ក្នុងនោះរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការរដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងរថយន្តពន្លត់អគ្គីភ័យរបស់អធិការរដ្ឋាននគរបាលស្រុកកំពង់ត្រឡាចសរុបជិត១០គ្រឿង។ ដោយឡែក រថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿងទៀត ត្រូវបានបញ្ជូនមកពីនាយកដ្ឋានក្រសួងមហាផ្ទៃ៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15389","languageVersionId":"11717","visibilityVersion":"2","versionToken":"a1._ByzQEszf0CBUOPfvuQQS64DJfgwtwSsW8H8fx3DRTY"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-21T06:42:16Z"}