{"asset":"news","key":"4441","locale":"km","id":"news:4441:km","entityId":"news:4441","canonicalUrl":"https://www.kps-tv.com/km/news/detail/4441","state":"ready","title":"Trump អញ្ជើញកម្ពុជាឱ្យចូលរួមជារដ្ឋសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព","summary":"លិខិត២ច្បាប់មានហត្ថលេខាប្រធានាធិបតីត្រាំ ត្រូវបានផ្សព្វផ្សាយលើតេឡេក្រាមផ្លូវការរបស់នាយករដ្ឋមន្ត្រីកម្ពុជាយប់ថ្ងៃទី២១ មករា ដោយអញ្ជើញកម្ពុជាជារដ្ឋសមាជិកស្ថាបនិកក្រុមប្រឹក្សាសន្តិភាពនិងជាភាគីធម្មនុញ្ញ។","body":"ប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ បានផ្ញើសារលិខិតមកសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដោយអញ្ជើញប្រទេសកម្ពុជាជាផ្លូវការឱ្យចូលរួមជារដ្ឋសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព។ លិខិត២ច្បាប់របស់ទីក្រុងវ៉ាស៊ីនតោនដែលមានហត្ថលេខារបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានលិចឡើងនៅលើបណ្តាញតេឡេក្រាមផ្លូវការរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា នៅយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ដើម្បីអញ្ជើញកម្ពុជាចូលរួមជារដ្ឋសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព និងជាភាគីនៃធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាព។\nក្នុងលិខិតចុះថ្ងៃទី១៦ ខែមករា បានបញ្ជាក់ថា ក្រុមប្រឹក្សាភិបាលនេះ នឹងមានលក្ខណៈពិសេសមួយមិនធ្លាប់មានពីមុនមក ហើយរដ្ឋសមាជិកនីមួយៗអាចតែងតាំងតំណាងដែលមានការអនុញ្ញាតឱ្យចូលរួម និងចូលរួមក្នុងកិច្ចប្រជុំបាន ខណៈគម្រោងនៃការបង្កើតក្រុមប្រឹក្សាសន្តិភាពដែលផ្តួចផ្តើមឡើងដោយប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ បានបង្កឱ្យមានការភ្ញាក់ផ្អើលក្នុងរង្វង់ការទូតនៅជុំវិញពិភពលោក។ ចំណែក លិខិតអញ្ជើញដដែលនេះ បានផ្ញើទៅបណ្តាប្រទេសប្រមាណជាង៦០ ក្នុងនោះរួមមាន ទាំងប្រទេសថៃ និងប្រទេសវៀតណាមផងដែរ៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15370","languageVersionId":"11687","visibilityVersion":"2","versionToken":"a1.nacqzjfypu45RsjIEIvRjv4dD9nz_b16yr1t4g0_XBw"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-22T03:22:08Z"}