# Trump អញ្ជើញកម្ពុជាឱ្យចូលរួមជារដ្ឋសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/4441>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"15370","languageVersionId":"11687","visibilityVersion":"2","versionToken":"a1.nacqzjfypu45RsjIEIvRjv4dD9nz_b16yr1t4g0_XBw"}

Original publication: 2026-01-22T03:22:08Z

លិខិត២ច្បាប់មានហត្ថលេខាប្រធានាធិបតីត្រាំ ត្រូវបានផ្សព្វផ្សាយលើតេឡេក្រាមផ្លូវការរបស់នាយករដ្ឋមន្ត្រីកម្ពុជាយប់ថ្ងៃទី២១ មករា ដោយអញ្ជើញកម្ពុជាជារដ្ឋសមាជិកស្ថាបនិកក្រុមប្រឹក្សាសន្តិភាពនិងជាភាគីធម្មនុញ្ញ។

ប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ បានផ្ញើសារលិខិតមកសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដោយអញ្ជើញប្រទេសកម្ពុជាជាផ្លូវការឱ្យចូលរួមជារដ្ឋសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព។ លិខិត២ច្បាប់របស់ទីក្រុងវ៉ាស៊ីនតោនដែលមានហត្ថលេខារបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានលិចឡើងនៅលើបណ្តាញតេឡេក្រាមផ្លូវការរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា នៅយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ដើម្បីអញ្ជើញកម្ពុជាចូលរួមជារដ្ឋសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព និងជាភាគីនៃធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាព។
ក្នុងលិខិតចុះថ្ងៃទី១៦ ខែមករា បានបញ្ជាក់ថា ក្រុមប្រឹក្សាភិបាលនេះ នឹងមានលក្ខណៈពិសេសមួយមិនធ្លាប់មានពីមុនមក ហើយរដ្ឋសមាជិកនីមួយៗអាចតែងតាំងតំណាងដែលមានការអនុញ្ញាតឱ្យចូលរួម និងចូលរួមក្នុងកិច្ចប្រជុំបាន ខណៈគម្រោងនៃការបង្កើតក្រុមប្រឹក្សាសន្តិភាពដែលផ្តួចផ្តើមឡើងដោយប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ បានបង្កឱ្យមានការភ្ញាក់ផ្អើលក្នុងរង្វង់ការទូតនៅជុំវិញពិភពលោក។ ចំណែក លិខិតអញ្ជើញដដែលនេះ បានផ្ញើទៅបណ្តាប្រទេសប្រមាណជាង៦០ ក្នុងនោះរួមមាន ទាំងប្រទេសថៃ និងប្រទេសវៀតណាមផងដែរ៕
ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


