{"asset":"news","key":"4452","locale":"km","id":"news:4452:km","entityId":"news:4452","canonicalUrl":"https://www.kps-tv.com/km/news/detail/4452","state":"ready","title":"អ្នកស្រុកអង្គរប្រារព្ធពិធីបុណ្យឡើងមាឃ (ឡើងអ្នកតា) តាមទំនៀម ដើម្បីសុំសេចក្តីសុខ","summary":"តាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អ្នកស្រុកអង្គរប្រារព្ធបុណ្យឡើងមាឃនៅថ្ងៃទី២១ មករា ក្រោយរដូវច្រូតកាត់ ដើម្បីសុំសេចក្ដីសុខនិងភ្លៀងគ្រប់គ្រាន់សម្រាប់រដូវកសិកម្មបន្ទាប់។","body":"រាល់ថ្ងៃ៣កើត ខែមាឃ ដែលនៅឆ្នាំនេះត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ប្រជាពលរដ្ឋរស់នៅតំបន់អង្គរតែងប្រារព្ធពិធីបុណ្យឡើងមាឃ ដែលជាទំនៀមពីបុរាណកាល។ ពិធីនេះធ្វើឡើងនៅតាមខ្ទមអ្នកតាក្នុងភូមិ តាមប្រាសាទ សាលាឆទាន ឬទីសក្ការបូជានៅក្នុងភូមិនីមួយៗ។ \nពិធីនេះ ត្រូវបានធ្វើឡើងនៅភូមិនគរក្រៅ ប្រាសាទអង្គរវត្ត និងប្រាសាទវត្តអធ្វារ។ \nគ្រឿងសំណែននៅក្នុងកិច្ចពិធីនេះ គឺក្នុងរូបភាពតូចឬធំទៅតាមសហគមន៍នីមួយៗ ក្នុងនោះមុខម្ហូបដែលគេមិនអាចចោលបានមានដូចជា ក្បាលជ្រូក មាន់ នំបញ្ចុក បារី ស្រា ទៀន ធូប បាយសី ស្លាធម៌ ម្ហូបអាហារ បង្អែម ភេសជ្ជៈជាដើម។ \nសូមជម្រាបថា កិច្ចពិធីឡើងមាឃមានប្រវត្តិយូរលង់មកហើយ ដែលអ្នកស្រុកអង្គរតែងធ្វើជាទៀងទាត់នៅរដូវក្រោយច្រូតកាត់ ដែលបញ្ជាក់ថាវដ្ដរដូវកសិកម្មបានបញ្ចប់ហើយ។ កិច្ចពិធីនេះ អ្នកស្រុកក៏បានស្នើសុំអ្នកតាដែលជាម្ចាស់ស្រុក សូមជួយថែរក្សាដល់អ្នកភូមិឱ្យសុខសប្បាយ ជៀសឆ្ងាយពីជំងឺនានា និងសុំឱ្យមានភ្លៀងធ្លាក់គ្រប់គ្រាន់នារដូវកសិកម្មបន្ទាប់៕\n\nប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ\nសម្រួល៖ ចិន្តា ទីទិ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15367","languageVersionId":"11678","visibilityVersion":"2","versionToken":"a1.wuWp2_jBcFU8JIZmdfE-59FQwZJf7hKs-NgP3wY8IvI"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-22T08:20:43Z"}