{"asset":"news","key":"4460","locale":"km","id":"news:4460:km","entityId":"news:4460","canonicalUrl":"https://www.kps-tv.com/km/news/detail/4460","state":"ready","title":"ក្រុមហ៊ុនកែច្នៃកម្ទេចសំណល់មួយ មានទុនវិនិយោគប្រមាណ ១០,៩ លានដុល្លារ ត្រៀមបោះទីតាំងនៅស្រុកកំពង់សីលា","summary":"គម្រោងរោងចក្រកែច្នៃនិងកម្ទេចសំណល់របស់ Mi Ner Va ទុនប្រមាណ១០,៩លានដុល្លារ នៅកំពង់សីលា ត្រូវបានពិភាក្សារបាយការណ៍ EIA ដោយគ្រោងប្រើសំណល់ក្នុងស្រុក មិននាំចូលពីបរទេស។","body":"ឯកឧត្តម ជា ស៊ីណា អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ បានចូលរួមប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថានពេញលេញ (EIA) លើគម្រោងបង្កើតរោងចក្រកែច្នៃ និងកម្ទេចសំណល់ រួមមាន រថយន្ត បរិក្ខាអគ្គិសនី បរិក្ខាអេឡិចត្រូនិច សំណល់ឧស្សាហកម្ម និងលោហធាតុផ្សេងៗ របស់ក្រុមហ៊ុន Mi Ner Va Investment Co., Ltd. ដែលមានទីតាំងស្ថិតក្នុងឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។\nមានប្រសាសន៍នៅក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានស្នើឱ្យអង្គប្រជុំទាំងមូល ផ្តោតការយកចិត្តទុកដាក់ទៅលើការគ្រប់គ្រងបរិស្ថាន និងវិធានការចាំបាច់នានា ដែលត្រូវដាក់អនុវត្ត ដើម្បីកាត់បន្ថយផលប៉ះពាល់ដែលអាចកើតមានឡើងជៀសមិនផុត។\nជាលទ្ធផល ស្របជាមួយនឹងការគាំទ្រចំពោះគម្រោងនេះ តំណាងក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ បានចូលរួមផ្តល់មតិយោបល់ និងវិធានការការពារ តាមជំនាញរៀងៗខ្លួន ដើម្បីធានាឱ្យគម្រោងអាចដំណើរការទៅមុខបានដោយមានផលប៉ះពាល់ជាអប្បបរមា និងមាននិរន្តរភាព។\nសូមបញ្ជាក់ថា ក្រុមហ៊ុន Mi Ner Va Investment Co., Ltd. មានទុនវិនិយោគសរុបប្រមាណ ១០,៩ លានដុល្លារអាមេរិក ដែលគ្រោងនឹងអនុវត្តការកែច្នៃ និងកម្ទេចសំណល់ រួមមាន រថយន្ត បរិក្ខាអគ្គិសនី បរិក្ខាអេឡិចត្រូនិច សំណល់ឧស្សាហកម្ម និងលោហធាតុផ្សេងៗ នៅក្នុងស្រុក ដោយមិនមានការនាំចូលសំណល់ពីក្រៅប្រទេសឡើយ៕\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15362","languageVersionId":"11663","visibilityVersion":"2","versionToken":"a1.07Jfo05lushWzv_djwFWekyrLfB-sH-z_606LQ54kVw"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-22T10:33:57Z"}