{"asset":"news","key":"4467","locale":"km","id":"news:4467:km","entityId":"news:4467","canonicalUrl":"https://www.kps-tv.com/km/news/detail/4467","state":"ready","title":"អភិបាលខេត្តបាត់ដំបង រំឭកអាជ្ញាធរឱ្យពង្រឹងការបង្ក្រាបល្បែងស៊ីសង គ្រឿងញៀន និងការជួញដូរផ្លូវភេទ","summary":"អភិបាលខេត្តបាត់ដំបងជំរុញបង្ក្រាបបទល្មើស និងអនុវត្តអនុក្រឹត្យសន្តិសុខតំបន់រស់នៅប្រមូលផ្តុំ រួមទាំងការរាយការណ៍ជនបរទេសក្នុង២៤ម៉ោង។","body":"ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានក្រើនរំលឹកអាជ្ញាធរមានសមត្ថកិច្ច ឱ្យពង្រឹងសកម្មភាព បង្រ្កាបល្បែងស៊ីសង ក្មេងទំនើង និងការជួញដូរផ្លូវភេទ កម្ចី ល្បែងស៊ីសង ការជួញ ដូរគ្រឿងញៀនតាមអនឡាញ និងបទល្មើសនានា នៅក្នុងខេត្តឱ្យមានប្រសិទ្ធភាព។\nក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យស្ដីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ ឯកឧត្តម សុខ លូ ក៏បានជំរុញឱ្យអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចសហការគ្នាបង្រ្កាប និងលុបបំបាត់ឧក្រិដ្ឋកម្មឆបោកតាមអនឡាញ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងបញ្ហាពីការឆបោកក្នុងសង្គមផងដែរ។\nបន្ថែមលើនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំលឹកអាជ្ញាធរមានសមត្ថកិច្ចតាមភូមិឃុំសង្កាត់ឱ្យបន្តពង្រឹងសុវត្ថិភាព និងសណ្ដាប់ធ្នាប់តំបន់របស់ខ្លួន ដូចជាការបង្រ្កាបល្បែងស៊ីសងខុសច្បាប់ គ្រឿងញៀនខុសច្បាប់ សកម្មភាពក្មេងទំនើង ការជួញដូរផ្លូវភេទ និងគ្រឿងញៀនតាមអនឡាញ កម្ចីអនឡាញ ល្បែងស៊ីសងអនឡាញ និងបទល្មើសនានាឱ្យមានប្រសិទ្ធភាព។\nក្នុងករណីមានវត្តមានជនបរទេសស្នាក់នៅ ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំត្រូវរាយការណ៍ ដល់អាជ្ញាធរក្នុងរយៈពេល២៤ម៉ោង និងត្រូវទាមទារឱ្យជនបរទេសផ្តល់ឯកសារបញ្ជាក់អំពីការស្នាក់នៅស្របច្បាប់ផងដែរ។ យ៉ាងណា ឯកឧត្តមអភិបាលខេត្តបាត់ដំបង ណែនាំឱ្យអាជ្ញាធរអនុវត្តតាមអនុក្រឹត្យនេះ ពិសេសពង្រឹងសុវត្ថិភាពឱ្យបានខ្ពស់បំផុត៕ ដោយ៖ ចិន្តា ទីទិ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15295","languageVersionId":"11584","visibilityVersion":"2","versionToken":"a1.hlVh3qJ-J1EBTIT30JBGswmiz3uKZo3J_i5mJUTcrpI"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-23T03:23:46Z"}