{"asset":"news","key":"4487","locale":"km","id":"news:4487:km","entityId":"news:4487","canonicalUrl":"https://www.kps-tv.com/km/news/detail/4487","state":"ready","title":"លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយ MEDEF International និងតំណាងក្រុមហ៊ុនបារាំងធំៗ ៦","summary":"ចម និម្មល ជួប François Corbin និងក្រុមហ៊ុនបារាំង៦ នៅប៉ារីស ថ្ងៃទី២៣ មករា ដើម្បីពិភាក្សាពាណិជ្ជកម្ម វិនិយោគ និងបរិបទច្បាប់កម្ពុជា។","body":"(ទីក្រុងប៉ារីស សាធារណរដ្ឋបារាំង)៖ នាព្រឹកថ្ងៃសុក្រ ទី២៣ ខែមករា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយលោក François Corbin អនុប្រធានសមាគមធុរកិច្ច MEDEF International ព្រមទាំងតំណាងក្រុមហ៊ុនបារាំងធំៗចំនួន៦ នៅទីក្រុងប៉ារីស ដើម្បីផ្លាស់ប្តូរទស្សនៈ និងបង្ហាញអំពីសក្តានុពលពាណិជ្ជកម្ម និងវិនិយោគរបស់កម្ពុជា។\nក្នុងឱកាសនោះ តំណាងក្រុមហ៊ុនបារាំង បានបង្ហាញពីចក្ខុវិស័យ និងផែនការពង្រីកសកម្មភាពពាណិជ្ជកម្មនៅកម្ពុជា ព្រមទាំងបង្ហាញចំណាប់អារម្មណ៍ចង់ស្វែងយល់បន្ថែមអំពីបរិបទច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងពាណិជ្ជកម្ម ខណៈដែលបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនប្រកបដោយវិជ្ជមានរបស់កម្ពុជា។\nជាការឆ្លើយតប លោកជំទាវរដ្ឋមន្ត្រី បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងវិស័យផ្សេងៗ ព្រមទាំងបញ្ជាក់ពីភាពរួចរាល់របស់ក្រសួងពាណិជ្ជកម្ម ក្នុងការផ្តល់កិច្ចសម្រួល និងគាំទ្រដល់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគ។ ដោយ៖ KPS99TV","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15261","languageVersionId":"11521","visibilityVersion":"2","versionToken":"a1.NPG3o3Udv1x_Cl-K8YoN9GIAG4Rj_pHIB0hU7zURNKI"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-24T03:11:12Z"}