# លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយ MEDEF International និងតំណាងក្រុមហ៊ុនបារាំងធំៗ ៦

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/4487>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"15261","languageVersionId":"11521","visibilityVersion":"2","versionToken":"a1.NPG3o3Udv1x_Cl-K8YoN9GIAG4Rj_pHIB0hU7zURNKI"}

Original publication: 2026-01-24T03:11:12Z

ចម និម្មល ជួប François Corbin និងក្រុមហ៊ុនបារាំង៦ នៅប៉ារីស ថ្ងៃទី២៣ មករា ដើម្បីពិភាក្សាពាណិជ្ជកម្ម វិនិយោគ និងបរិបទច្បាប់កម្ពុជា។

(ទីក្រុងប៉ារីស សាធារណរដ្ឋបារាំង)៖ នាព្រឹកថ្ងៃសុក្រ ទី២៣ ខែមករា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយលោក François Corbin អនុប្រធានសមាគមធុរកិច្ច MEDEF International ព្រមទាំងតំណាងក្រុមហ៊ុនបារាំងធំៗចំនួន៦ នៅទីក្រុងប៉ារីស ដើម្បីផ្លាស់ប្តូរទស្សនៈ និងបង្ហាញអំពីសក្តានុពលពាណិជ្ជកម្ម និងវិនិយោគរបស់កម្ពុជា។
ក្នុងឱកាសនោះ តំណាងក្រុមហ៊ុនបារាំង បានបង្ហាញពីចក្ខុវិស័យ និងផែនការពង្រីកសកម្មភាពពាណិជ្ជកម្មនៅកម្ពុជា ព្រមទាំងបង្ហាញចំណាប់អារម្មណ៍ចង់ស្វែងយល់បន្ថែមអំពីបរិបទច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងពាណិជ្ជកម្ម ខណៈដែលបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនប្រកបដោយវិជ្ជមានរបស់កម្ពុជា។
ជាការឆ្លើយតប លោកជំទាវរដ្ឋមន្ត្រី បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងវិស័យផ្សេងៗ ព្រមទាំងបញ្ជាក់ពីភាពរួចរាល់របស់ក្រសួងពាណិជ្ជកម្ម ក្នុងការផ្តល់កិច្ចសម្រួល និងគាំទ្រដល់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគ។ ដោយ៖ KPS99TV

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


