{"asset":"news","key":"4488","locale":"km","id":"news:4488:km","entityId":"news:4488","canonicalUrl":"https://www.kps-tv.com/km/news/detail/4488","state":"ready","title":"តុលាការសម្រេចកាត់ទោសអតីតអ្នកឧកញ៉ា ហេង សិទ្ធី ជាប់ពន្ធធនាគារ១៣ឆ្នាំ៦ខែ ពាក់ព័ន្ធលើសំណុំរឿងចំនួន៤","summary":"តុលាការភ្នំពេញប្រកាសសាលក្រមថ្ងៃទី២២ មករា ដាក់អតីតអ្នកឧកញ៉ា ហេង សិទ្ធី ជាប់ពន្ធនាគារសរុប១៣ឆ្នាំ៦ខែលើសំណុំរឿង៤។","body":"ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ បានប្រកាសសាលក្រមផ្តន្ទាទោសអតីតអ្នកឧកញ៉ា ហេង សិទ្ធី ភេទប្រុស អាយុ៣៦ឆ្នាំ ឱ្យជាប់ពន្ធធនាគារ១៣ឆ្នាំ៦ខែ ពាក់ព័ន្ធលើសំណុំរឿងចំនួន៤។\nសាលក្រមផ្តន្ទាទោសអតីតអ្នកឧកញ៉ា ហេង សិទ្ធី លើសំណុំរឿងចំនួន៤រួមមាន៖ សាលក្រមទី១ លើសំណុំរឿង «ហិង្សាដោយចេតនា ដាក់ពន្ធនាគារកំណត់២ឆ្នាំ»។ សាលក្រមទី២ លើសំណុំរឿង «បរិហារកេរ្តិ៍ និងបទញុះញង់ឱ្យមានការរើសអើង» ដាក់ពន្ធនាគារកំណត់១ឆ្នាំ៦ខែ។ សាលក្រមទី៣ លើសំណុំរឿង «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សណ្ដាប់ធ្នាប់សង្គម» ដាក់ពន្ធនាគារកំណត់២ឆ្នាំ។ សាលក្រមទី៤ លើសំណុំរឿង «គំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស» ដាក់ពន្ធនាគារកំណត់៨ឆ្នាំ។\nដូច្នោះ ទោសសរុបទាំង៤សំណុំរឿង ជនជាប់ចោទត្រូវអនុវត្តក្នុងពន្ធនាគារចំនួន១៣ឆ្នាំកន្លះ (៦ខែ) ដែលបច្ចុប្បន្នជនជាប់ចោទអតីតអ្នកឧកញ៉ា ហេង សិទ្ធី កំពុងជាប់ឃុំនៅពន្ធនាគារ (ម៣) ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ។\nគួរឱ្យដឹងថា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥  សាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿង អតីតអ្នកឧកញ៉ា ហេង សិទ្ធី មកបើកសវនាការជំនុំជម្រះទោសជាសាធារណៈ ពាក់ពន្ធបទល្មើសចំនួន២ រួមមាន ១.សំណុំរឿងព្រហ្មទណ្ឌបទហិង្សាដោយចេតនា និង ២.សំណុំរឿងព្រហ្មទណ្ឌពីបទគំរាមកំហែងហែកកេរ្តិ៍។\nសូមជម្រាបថា អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យបញ្ចប់គោរមងារ «អ្នកឧកញ៉ា» នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ និងត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឱ្យចាប់ខ្លួន កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ ពីបទគំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស ដែលបានប្រព្រឹត្តិទៅនៅប្រទេសកម្ពុជាក្នុងអំឡុងខែ វិច្ឆិកា ឆ្នាំ២០២៤៕ ដោយ៖ ចិន្តា ទីទិ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15260","languageVersionId":"11518","visibilityVersion":"2","versionToken":"a1.Snc9yK2oFQCMM4T3pD7OLYVZIjehCnIHltr8oXI40F4"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-24T03:23:54Z"}