{"asset":"news","key":"4491","locale":"km","id":"news:4491:km","entityId":"news:4491","canonicalUrl":"https://www.kps-tv.com/km/news/detail/4491","state":"ready","title":"គម្រោងវិនិយោគតម្លៃជាង៨ពាន់លានដុល្លារនៅព្រះសីហនុទទួលបានការលើកទឹកចិត្ត","summary":"ម៉ាង ស៊ីណេត រាយការណ៍ថា៤៣៦គម្រោងទុនជាង៨ពាន់លានដុល្លារទទួលលិខិតអនុញ្ញាតជាគោលការណ៍ ហើយកម្មវិធីលើកទឹកចិត្តបន្តដល់ចុង២០២៧។","body":"ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ ទទួលបានសំណើសុំលើកទឹកចំនួន៤៣៨គម្រោង តាមរយៈកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤។ ក្នុងនោះ មានគម្រោងវិនិយោគចំនួន៤៣៦គម្រោង ដែលមានទំហំទុនជាង ៨ពាន់លានដុល្លារអាម៉េរិកទទួលបាន«លិខិតអនុញ្ញាតជាគោលការណ៍»។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃសៅរ៍នេះ។\nបើតាមឯកឧត្តមអភិបាលខេត្ត គម្រោងវិនិយោគដែលទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាលទាំង ៤៣៦គម្រោងនេះ អាចបង្កើតឱកាសការងារជូនប្រជាពលរដ្ឋប្រមាណ ៥៥១២៤កន្លែង។ ក្រៅពីនេះ ក៏មានគម្រោងវិនិយោគចំនួន១៧ ដែលមានតម្លៃទុនវិនិយោគសរុបជិត ៣៧លានដុល្លារអាម៉េរិកផ្សេងទៀត ត្រូវបានអនុគណៈកម្មាធិការវិនិយោគខេត្ត សម្រេចចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈគ្រប់គ្រាន់ផងដែរ។\nសូមជម្រាបថា កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤ ដែលដាក់ចេញដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ត្រូវបានសម្រេចបន្តផ្តល់អត្ថប្រយោជន៍ពិសេសនេះ រហូតដល់ដំណាច់ឆ្នាំ២០២៧ ដើម្បីជំរុញ និងគាំទ្រការអភិវឌ្ឍខេត្តព្រះសីហនុ៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15258","languageVersionId":"11512","visibilityVersion":"2","versionToken":"a1.BhShL-kNym7aGDs_5rbop_LrBQp-MaG09OEwjVmIK1Q"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-24T06:58:49Z"}