{"asset":"news","key":"4505","locale":"km","id":"news:4505:km","entityId":"news:4505","canonicalUrl":"https://www.kps-tv.com/km/news/detail/4505","state":"ready","title":"សំរាមកើនជាង១ពាន់តោនក្នុង១ថ្ងៃ!ក្រុងព្រះសីហនុបំពាក់កាម៉េរ៉ាឃ្លាំមើលអ្នកចោលសំរាមផ្តេសផ្តាស","summary":"ក្រុងព្រះសីហនុប្រើកាម៉េរ៉ាតាមផ្លូវត្រួតពិនិត្យការចោលសំរាម ខណៈមន្ត្រីថាសំរាមជិត១១០០តោនក្នុង១ថ្ងៃ និងគ្រោងទីលានបណ្តោះអាសន្នថ្មីឆ្នាំ២០២៦។","body":"ដើម្បីរបៀបរាប់រយ សណ្តាប់ធ្នាប់នៃការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងអនាម័យល្អ ក្រុងព្រះសីហនុបានបំពាក់កាម៉េរ៉ាតាមដងផ្លូវមួយចំនួនចាំឃ្លាំមើលអ្នកចោលសំរាមផ្តេសផ្តាស ខណៈមន្រ្តីជំនាញលើកឡើងថា បច្ចុប្បន្ន បរិមាណសំរាមនៅខេត្តព្រះសីហនុមានការកើនឡើងជាកំហុគរហូតដល់ជាង៨០០តោនទៅជិត១,១០០តោនក្នុង១ថ្ងៃ ដែលនាំឱ្យទីលានទុកសំរាមគ្មានសមត្ថភាពក្នុងការផ្ទុកសំរាមបន្តទៀតបាន។\nមូលហេតុដែលនាំឱ្យសំរាមមានការកើនឡើងជាកំហុគ បើតាមលោក ហ៊ិប សុខាន់ណារ៉ូ នាយកគ្រប់គ្រង់ទីលានទុកដាក់សំរាមរបស់ខេត្តព្រះសីហនុ បានពន្យល់ថា ដោយសារបរិបទថ្មីនាំឱ្យប្រជាពលរដ្ឋទិញទំនិញឬកម្ម៉ង់ម្ហូបអាហារទៅតាមដេលីវ៉ារី (Delivery) ចាប់តាំងពីអំឡុងនៃជំងឺរីករាលដាលកូវីដ-១៩មកម្ល៉េះ។  ដូច្នេះនាំឱ្យសំរាមមានកាតកើនឡើងជាបន្តបន្ទាប់ចាប់ពីពេលនោះមក។\nដើម្បីឆ្លើយតបនឹងបរិមាណសំរាមមានការកើនឡើងជាកំហុគដូច្នេះ នាយកគ្រប់គ្រង់ទីលានទុកដាក់សំរាមរបស់ខេត្តព្រះសីហនុ បានបញ្ជាក់ថា ឆ្នាំ២០២៦នេះ ខេត្តព្រះសីហនុ នឹងរៀបចំទីលានទុកដាក់សំរាមថ្មីបណ្តោះអាសន្នមួយទៀត ហើយក្នុងឆ្នាំ២០២៧ លោកសង្ឃឹមថា ក្រសួងបរិស្ថាននឹងជួយសម្របសម្រួលរៀបចំទីលានទុកដាក់សំរាមថ្មីដែលមានស្តង់ដា និងអនាម័យសម្រាប់ខេត្តព្រះសីហនុ។  បន្ថែមពីនេះ លោកក៏បានផ្ញើសារទៅកាន់ប្រជាពលរដ្ឋទាំងអស់ឱ្យចេះទុកដាក់ និងវែកញែកសំរាមបានត្រឹមត្រូវ ហើយត្រូវកាត់បន្ថយការវេចខ្ចប់។\nទន្ទឹមគ្នានេះ ដើម្បីទប់ស្កាត់ការចោលសំរាមពាសវាលពាសកាលដែលនាំឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ និងសោភណភាពទីក្រុង លោកសរ កក្កដា អភិបាលក្រុងព្រះសីហនុ បានបញ្ជាក់ទៅកាន់អ្នកដែលពូកែចោលសំរាមផ្តេសផ្តាសថា បើមិនចង់ខ្មាសគេទេ ត្រូវចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ព្រោះក្រុងព្រះសីហនុបានបំពាក់កាម៉េរ៉ាតាមដងផ្លូវមួយចំនួន ដើម្បីឃ្លាំមើលអ្នកចោលសំរាមពាសវាលពាសកាល។ ប៉ុន្តែ ក្នុងនោះលោកមិនបានបញ្ជាក់លម្អិតអំពីទីតាំងដែលត្រូវបំពាក់កាម៉េរ៉ាមានចំនួនប៉ុន្មានទីតាំងនោះទេ៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15239","languageVersionId":"11471","visibilityVersion":"2","versionToken":"a1.stV2hKtgP0rlCrNnK2CpDN3yyqOJP1Za24O7QJ1EtCk"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-25T03:43:30Z"}