{"asset":"news","key":"4512","locale":"km","id":"news:4512:km","entityId":"news:4512","canonicalUrl":"https://www.kps-tv.com/km/news/detail/4512","state":"ready","title":"រោគសញ្ញានិងរបៀបបង្កាជំងឺនីប៉ាហ៍","summary":"អត្ថបទរៀបរាប់ការចម្លង រោគសញ្ញា និងវិធីការពារនីប៉ាហ៍ តាមWHO និងCDCកម្ពុជា ហើយថានៅពេលរាយការណ៍ កម្ពុជាមិនទាន់រកឃើញករណីលើមនុស្ស។","body":"អង្គការសុខភាពពិភពលោក បានឱ្យដឹងថា វីរុសនីប៉ាហ៍ គឺគ្រោះថ្នាក់បំផុតដែលមិនទាន់មានវ៉ាក់សាំងឬការព្យាបាលជាក់លាក់ដែលបានអនុម័តសម្រាប់ជំងឺនេះនៅឡើយទេ ខណៈជំងឺឆ្លងនីប៉ាហ៍កំពុងឆ្លងរាលដាលនៅប្រទេសឥណ្ឌា និងបង្កការព្រួយបារម្ភដល់បណ្ដាប្រទេសផ្សេងៗជាច្រើន។\nបើតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៃក្រសួងសុខាភិបាលកម្ពុជា បានឱ្យដឹងថា ជំងឺនីប៉ាហ៍ គឺជាជំងឺបង្កឡើងដោយវីរុសដ៏ធ្ងន់ធ្ងរ ហើយអាចបណ្តាលឱ្យស្លាប់បាន។ វីរុសនីប៉ាហ៍ រីករាលដាលដោយផ្ទុកលើសត្វប្រចៀវ សត្វច្រឹង និងអាចឆ្លងមកមនុស្ស និងជ្រូក។\nវាអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការប៉ះពាល់ផ្ទាល់ តាមរយៈទឹកសរីរាង្គមនុស្ស។ អ្នកឆ្លងជំងឺនេះ មានអត្រាស្លាប់ចន្លោះពី ៤០%–៧០% ។\nការផ្ទុះឡើងនៃជំងឺនីប៉ាហ៍ កើតឡើងស្ទើរតែជារៀងរាល់ឆ្នាំនៅក្នុងតំបន់មួយចំនួននៃទ្វីបអាស៊ីខាងត្បូង កើតជាញឹកញាប់នៅក្នុងប្រទេសបង់ក្លាដែស និងឥណ្ឌា។ ជំងឺនេះក៏ធ្លាប់ផ្ទុះនៅប្រទេសម៉ាឡេស៊ី ហ្វីលីពីន និងសឹង្ហបុរីផងដែរ ជាពិសេសគឺនៅប្រទេសម៉ាឡេស៊ី ក្នុងឆ្នាំ១៩៩៩ ដែលបណ្ដាលឱ្យឈឺ៣០០នាក់ ក្នុងនោះ១០០នាក់បានស្លាប់ ។\nការចម្លងជំងឺនីប៉ាហ៍\nមនុស្សអាចឆ្លងមេរោគនីប៉ាហ៍តាមរយៈការប៉ះពាល់ផ្ទាល់ជាមួយសត្វដែលផ្ទុកមេរោគ ដូចជាប្រចៀវ ច្រឹង ឬជ្រូកដែកមានផ្ទុកមេរោគនីប៉ាហ៍ការទទួលទានអាហារ ឬភេសជ្ជៈ ដូចជាផ្លែឈើ ឬទឹកត្នោត ដែលប្រឡាក់ដោយសត្វដែលផ្ទុកមេរោគ ។\nវិធីបង្កា និងការពារជំងឺនីប៉ាហ៍\nលោកអ្នកអាចកាត់បន្ថយការឆ្លងមេរោគតាមរយៈការលាងដៃរបស់អ្នកឱ្យបានទៀងទាត់ជាមួយសាប៊ូ និងទឹក ចៀសវាងការប៉ះពាល់ជាមួយសត្វប្រចៀវ ច្រឹង ឬជ្រូកឈឺ ចៀសវាងការប៉ះពាល់ជាមួយឈាម ឬសារធាតុរាវក្នុងរាងកាយរបស់អ្នកជំងឺដែលមានមេរោគ Nipah។\nរោគសញ្ញានៃជំងឺនីប៉ាហ៍\nរោគសញ្ញាជាទូទៅអាចចាប់ផ្តើមក្នុងរយៈពេល ៣ទៅ១៤ថ្ងៃ ក្រោយឆ្លងមេរោគ ដោយមានគ្រុនក្តៅ ឈឺក្បាល ក្អក ឈឺបំពង់ក និងពិបាកដកដង្ហើម។ ក្រោយមកនៃការឆ្លងមេរោគ មនុស្សមួយចំនួនអាចជួបប្រទះនឹងការហើមខួរក្បាល ឬរលាកខួរក្បាល ដែលរោគសញ្ញាធ្ងន់ធ្ងរអាចរួមមានការភាន់ច្រឡំ ងងុយដេក ប្រកាច់ ។ អ្នកដែលមានរោគសញ្ញាទាំងនេះអាចសន្លប់ក្នុងរយៈពេល ២៤-៤៨ម៉ោង។\nសូមជម្រាបថា រហូតដល់ពេលនេះ ប្រទេសកម្ពុជាមិនដែលរកឃើញជំងឺ នីប៉ាហ៍ កើតលើមនុស្សនៅឡើយទេ តែ CDC កំពុងយកចិត្តដាក់ធ្វើការតាមដាន និងត្រៀមលក្ខណៈឆ្លើយតបនឹងការរាត្បាតនៃជំងឺនេះជាប់ជានិច្ច៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15233","languageVersionId":"11453","visibilityVersion":"2","versionToken":"a1.GJxRqc6518k0tM8MpQ6hO9qbEE8Hjv3b6glETda0ntM"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":["https://www.facebook.com/cdcmohcam?__cft__%5b0%5d=AZansGMFaoTZc83uU6ufRW38hdv_yM3cmUU85M-WaAkvtvhvGD5D1r6Axu_lFe-ZAJDRjCh_NnV8DTdSDnltq_LAzP3ZwsksILViSNlMb5SpHS1rZuUDy-i79UBpPB0DeaqECOm43fhBDUe-A-IC_wMJYCvBdYNFxRW3JXoph2Ou7m5FRI_YnwoEFvm2BSQKRk8&__tn__=-UC%2CP-R"],"publishedAt":"2026-01-25T08:07:18Z"}