{"asset":"news","key":"4528","locale":"km","id":"news:4528:km","entityId":"news:4528","canonicalUrl":"https://www.kps-tv.com/km/news/detail/4528","state":"ready","title":"សម្តេចតេជោ ហ៊ុន សែន វាយតម្លៃខ្ពស់ចំពោះតួនាទី ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ក្នុងការពូនជ្រុំនូវទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យមានភាពរីកចម្រើន","summary":"ប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី Santo Darmosumarto ជួបជម្រាបលាថ្ងៃទី២៦ មករា ដោយវាយតម្លៃការពង្រឹងទំនាក់ទំនងទ្វេភាគី។","body":"សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី២៦ ខែមករានេះ បានអនុញ្ញាតឱ្យឯកឧត្ដម Santo Darmosumarto ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ចូលជួបសម្តែងការគួរសម និងជម្រាបលា បន្ទាប់ពីឯកឧត្ដមបានចប់បេសកកម្មការទូតនៅកម្ពុជា។\nឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា សម្ដេចតេជោ បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ឯកឧត្ដមក្នុងនាមជាអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា ដោយឯកឧត្ដម បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការពូនជ្រុំនូវទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូនេស៊ី ឱ្យមានភាពរីកចម្រើន។\nទន្ទឹមគ្នានេះ ឯកឧត្ដមអគ្គរដ្ឋទូត បានសម្ដែងការអរគុណដែលសម្ដេចតេជោបានផ្ដល់ឱកាសដ៏មានតម្លៃអនុញ្ញាតឱ្យឯកឧត្ដម បានជួបជម្រាបលានាឱកាសនេះ។ ឯកឧត្ដមបានវាយតម្លៃចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មានភាពរីកចម្រើនស្ទើរគ្រប់វិស័យ ហើយឯកឧត្ដមបញ្ជាក់ថា ក្នុងពេលឯកឧត្ដមបំពេញបេសកកម្ម ជាឯកអគ្គរដ្ឋទូតនៅកម្ពុជា ឯកឧត្ដមបានខិតខំប្រឹងប្រែងក្នុងការស្ដារ និងរៀបចំនូវទំនាក់ទំនងរវាងកម្ពុជា-ឥណ្ឌូនេស៊ី ឱ្យកាន់តែមានភាពរឹងមាំបន្តទៀត ហើយជាពិសេស ឯកឧត្ដមបានវាយតម្លៃចំពោះការផ្លាស់ប្ដូរទស្សនកិច្ច រវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ ទៅវិញទៅមក៕\nដោយ៖ ចិន្តា ទីទិ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15216","languageVersionId":"11410","visibilityVersion":"2","versionToken":"a1.DGhfVJRxNgW5sNSaAQ2GVSKbx1DCeuMk6BSjtSad1YE"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-26T07:30:27Z"}