{"asset":"news","key":"4530","locale":"km","id":"news:4530:km","entityId":"news:4530","canonicalUrl":"https://www.kps-tv.com/km/news/detail/4530","state":"ready","title":"«កោះមួយ» នៅខេត្តព្រះសីហនុ បានក្លាយជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ","summary":"អនុក្រឹត្យលេខ២១៨ ចុះថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០២៥ ប្ដូរ«កោះមួយ» ទំហំ១,១ហិកតា ពីទ្រព្យសាធារណៈរបស់រដ្ឋទៅឯកជនរបស់រដ្ឋ សម្រាប់អេកូទេសចរណ៍និងរីស៊ត។","body":"«កោះមួយ» បានធ្វើអនុប្បយោគប្ដូរចំណាត់ថ្នាក់ទីតាំង ពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ដើម្បីធ្វើការអភិវឌ្ឍជារមណីយដ្ឋានអេកូទេសចរណ៍ និងរីស៊ត នេះបើយោងតាមអនុក្រឹត្យលេខ ២១៨អនក្រ.បក ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥។\n«កោះមួយ» មានទំហំ១,១ហិកតា ដែលស្ថិតនៅសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។\nគួរបញ្ជាក់ដែរថា យោងតាមរបាយករណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីអំឡុងឆ្នាំ២០២៣ កន្លងទៅ បានឱ្យដឹងថា ក្រុមហ៊ុន G.T.V.C IMPORT EXPORT Co.,Ltd. មានគម្រោងដាក់ទុនវិនិយោគទឹកប្រាក់ប្រមាណ៧,៧លានដុល្លារអាម៉េរិក ដើម្បីធ្វើការអភិវឌ្ឍជារមណីយដ្ឋានអេកូទេសចរណ៍ និងរីស៊ត នៅលើទីតាំង «កោះមួយ» ៕\n\nដោយ៖ ចិន្តា ទីទិ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15215","languageVersionId":"11407","visibilityVersion":"2","versionToken":"a1.eFE0DRnXUhsmo7g3Q1KEKP7CZkMVjFIzJxDY63cOfP8"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-26T08:05:11Z"}