# «កោះមួយ» នៅខេត្តព្រះសីហនុ បានក្លាយជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ 

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/4530>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"15215","languageVersionId":"11407","visibilityVersion":"2","versionToken":"a1.eFE0DRnXUhsmo7g3Q1KEKP7CZkMVjFIzJxDY63cOfP8"}

Original publication: 2026-01-26T08:05:11Z

អនុក្រឹត្យលេខ២១៨ ចុះថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០២៥ ប្ដូរ«កោះមួយ» ទំហំ១,១ហិកតា ពីទ្រព្យសាធារណៈរបស់រដ្ឋទៅឯកជនរបស់រដ្ឋ សម្រាប់អេកូទេសចរណ៍និងរីស៊ត។

«កោះមួយ» បានធ្វើអនុប្បយោគប្ដូរចំណាត់ថ្នាក់ទីតាំង ពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ដើម្បីធ្វើការអភិវឌ្ឍជារមណីយដ្ឋានអេកូទេសចរណ៍ និងរីស៊ត នេះបើយោងតាមអនុក្រឹត្យលេខ ២១៨អនក្រ.បក ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥។
«កោះមួយ» មានទំហំ១,១ហិកតា ដែលស្ថិតនៅសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
គួរបញ្ជាក់ដែរថា យោងតាមរបាយករណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីអំឡុងឆ្នាំ២០២៣ កន្លងទៅ បានឱ្យដឹងថា ក្រុមហ៊ុន G.T.V.C IMPORT EXPORT Co.,Ltd. មានគម្រោងដាក់ទុនវិនិយោគទឹកប្រាក់ប្រមាណ៧,៧លានដុល្លារអាម៉េរិក ដើម្បីធ្វើការអភិវឌ្ឍជារមណីយដ្ឋានអេកូទេសចរណ៍ និងរីស៊ត នៅលើទីតាំង «កោះមួយ» ៕

ដោយ៖ ចិន្តា ទីទិ

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


