# លោក ឡុង ឌីម៉ង់ បន្តតំណែងជាអភិបាលរងខេត្តព្រះសីហនុ ក្នុងដែនសមត្ថកិច្ចដដែល សម្រាប់អាណត្តិទី២ 

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/4532>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"15213","languageVersionId":"11401","visibilityVersion":"2","versionToken":"a1.v3ivPOdU2FC2cHi7X69-kekxXUHS_j6eVP77w1m8J5Q"}

Original publication: 2026-01-26T08:50:34Z

អនុក្រឹត្យលេខ៩៥២ ចុះថ្ងៃទី២៦ វិច្ឆិកា ឆ្នាំ២០២៥ តែងតាំងលោក ឡុង ឌីម៉ង់ ជាអភិបាលរងខេត្តព្រះសីហនុអាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល ក្រោយចាប់ផ្តើមកាន់តំណែងនៅចុងឆ្នាំ២០២១។

លោក ឡុង ឌីម៉ង់ ឋានន្តរស័ក្ដិឧត្តមមន្ដ្រី ថ្នាក់លេខ៦ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចតែងតាំងជា អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល នេះបើយោងតាមអនុក្រឹត្យលេខ ៩៥២អនក្រ.តត ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥។
កាលពីចុងឆ្នាំ២០២១ លោក ឡុង ឌីម៉ង់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា សម្រេចតែងតាំងលោកមកកាន់តំណែងជា អភិបាលរងខេត្តព្រះសីហនុ៕
ដោយ៖ ចិន្តា ទីទិ

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


