{"asset":"news","key":"4544","locale":"km","id":"news:4544:km","entityId":"news:4544","canonicalUrl":"https://www.kps-tv.com/km/news/detail/4544","state":"ready","title":"នាវាខ្នាតយក្យចំនួន២គ្រឿង ដឹកភ្ញៀវទេសចរបរទេសជាង២ពាន់នាក់ ដើរកម្សាន្តក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ","summary":"នាវា SEA BOURN ENCORE និង NORWEGIAN SUN ចូលចតថ្ងៃទី២៧ មករា ដឹកភ្ញៀវ៥៣៨និង១៨៦៨នាក់ ហើយគ្រោងចាកចេញទៅថៃនៅល្ងាចថ្ងៃដដែល។","body":"(ខេត្តព្រះសីហនុ)៖ នាវាខ្នាតយក្យចំនួន២គ្រឿង នៅព្រឹកថ្ងៃទី២៧ ខែមករានេះ បានដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាង២ពាន់នាក់ ចុះចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ មកដើរកម្សាន្តក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ក្នុងបរិវេនមានសក្តានុពលដូចជាតំបន់លូជីស្ទីក ទីតាំងវប្បធម៌ប្រវត្តិសាស្ត្រ តំបន់ទេសចរឆ្នេរសមុទ្រធម្មជាតិ និងទីប្រជុំជន។\nនាវាទាំង២គ្រឿងនេះ ទី១-មានឈ្មោះថា SEA BOURN ENCORE សញ្ជាតិ BAHAMAS ផ្ទុកភ្ញៀវទេសចរចំនួន ៥៣៨នាក់ ស្រី២៦៨នាក់ មាន២៩សញ្ជាតិ នាវិកចំនួន៤០៩នាក់ ស្រី៨៤នាក់ មាន៤១សញ្ជាតិ។ \nទី២-ឈ្មោះ NORWEGIAN SUN សញ្ជាតិ BAHAMAS ផ្ទុកភ្ញៀវទេសចរចំនួន១៨៦៨នាក់ ស្រី១០០៥នាក់ មាន៤២សញ្ជាតិ នាវិកចំនួន៩០២នាក់ ស្រី២០៦នាក់ មាន៤៨សញ្ជាតិ។\nការមកដល់នៃភ្ញៀវទេសចរអន្តរជាតិ បានជួយលើកកម្ពស់ឆ្នេរសមុទ្រ វប្បធម៌ និងបដិសណ្ឋារកិច្ចរបស់ខេត្តព្រះសីហនុ ដែលគាំទ្រដល់អាជីវកម្មក្នុងស្រុក និងផ្តល់ទំនុកចិត្តដល់ការធ្វើដំណើរនាពេលអនាគត។ ក្នុងពេលជាមួយគ្នានេះ ការចូលចតរបស់កប៉ាល់បានគូសបញ្ជាក់ពីតួនាទីជាយុទ្ធសាស្ត្ររបស់ខេត្តជាមជ្ឈមណ្ឌលភស្តុភារ និងកំពង់ផែ ដោយបញ្ជាក់ពីសារៈសំខាន់របស់ខ្លួននៅក្នុងពាណិជ្ជកម្មក្នុងតំបន់ សេវាកម្មផ្លូវសមុទ្រ និងស្ថិរភាពសេដ្ឋកិច្ចក្នុងអំឡុងពេលដ៏លំបាកមួយ។\nគូសបញ្ជាក់ដែរថា នាវាទាំងពីរគ្រឿងនេះបានធ្វើដំណើរមកពីប្រទេសវៀតណាម ហើយនឹងចាកចេញពីប្រទេសកម្ពុជានៅល្ងាចថ្ងៃទី២៧ ខែកមរាដដែលទៅកាន់ប្រទេសថៃ៕\nអត្ថបទ៖ ចិន្តា ទីទិ\nរូបភាព៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15203","languageVersionId":"11371","visibilityVersion":"2","versionToken":"a1.EWkIQk-EHKcNfL9EJ2DD8ZBsNifuDAnOgxzbjjINo-A"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-27T04:37:07Z"}