{"asset":"news","key":"4562","locale":"km","id":"news:4562:km","entityId":"news:4562","canonicalUrl":"https://www.kps-tv.com/km/news/detail/4562","state":"ready","title":"ព្រឹកមិញនេះ! នាវាកងទ័ពជើងទឹកអាម៉េរិក USS CINCINNATI (LCS 20) បានចាកចេញពីកំពង់ផែសមុទ្ររាម ក្រោយពីបញ្ចប់ធ្វើទស្សនកិច្ចរយៈពេល ០៥ថ្ងៃ","summary":"នាវា USS CINCINNATI (LCS 20) ចាកចេញពីរាមព្រឹកថ្ងៃទី២៨ មករា ក្រោយទស្សនកិច្ចប្រាំថ្ងៃ ហើយ ទៀ សីហា បានឡើងទស្សនានាវាថ្ងៃទី២៦ មករា។","body":"នាវាកងទ័ពជើងទឹកសហរដ្ឋអាម៉េរិក USS CINCINNATI (LCS 20) បានបញ្ចប់ធ្វើទស្សនកិច្ចរយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៨ ខែមករា ឆ្នាំ២០២៦ បានចាកចេញពីកំពង់ផែមូលដ្ឋានសមុទ្ររាម នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។\nគួររំលឹកថា កាលពីរសៀលថ្ងៃទី២៦ ខែមករានេះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនៃកម្ពុជា ក៏បានអញ្ជើញទស្សនកិច្ចលើនាវាកងទ័ពជើងទឹកសហរដ្ឋអាម៉េរិក USS CINCINNATI (LCS 20) ។\nជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ក៏បានពិភាក្សាការងារជាមួយ ឯកឧត្តម នាយឧត្តមនាវី សាមុយអែល ប៉ាប៉ារូ ( Samuel Paparo ) មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិក នៃសហរដ្ឋអាម៉េរិក នៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ៕ ដោយ៖ ឡាយ កុល","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15161","languageVersionId":"11308","visibilityVersion":"2","versionToken":"a1.G-P43YRYUvl-wpgPY55hk-fST_BLjE8IrLSSJls9DpQ"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-28T07:34:47Z"}