{"asset":"news","key":"4574","locale":"km","id":"news:4574:km","entityId":"news:4574","canonicalUrl":"https://www.kps-tv.com/km/news/detail/4574","state":"ready","title":"ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបំភ្លឺករណីថារដ្ឋលក់កោះមួយនៅព្រះសីហនុនិងកោះគីនៅកំពតឱ្យក្រុមហ៊ុនឯកជន","summary":"CDC បដិសេធព័ត៌មានថារដ្ឋលក់កោះនៅព្រះសីហនុនិងកោះគីនៅកំពត ដោយថាជាទ្រព្យឯកជនរដ្ឋដែលនឹងជួលឱ្យអភិវឌ្ឍទេសចរណ៍តាមច្បាប់។","body":"បន្ទាប់ពីមានការផ្សព្វផ្សាយតាមបណ្តាញសង្គមអំពីព័ត៌មានមិនពិត ដែលអះអាងថា រាជរដ្ឋាភិបាលកម្ពុជា បានលក់កោះមួយនៅខេត្តព្រះសីហនុ និងកោះគី នៅខេត្តកំពត ទៅឱ្យក្រុមហ៊ុនឯកជន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី២៨ ខែមករា បានចេញសេចក្តីប្រកាសព័ត៌ច្រានចោល និងបញ្ជាក់ថា នោះគឺជាព័ត៌មានមិនពិត។\nពាក់ព័ន្ធនឹងព័ត៌មានខាងលើនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានពន្យល់ទៅកាន់សាធារណជនថា កោះទាំងពីរខាងលើ គឺជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ដែលរាជរដ្ឋាភិបាលនឹងធ្វើការជួលទៅឱ្យក្រុមហ៊ុនឯកជន ដើម្បីអភិវឌ្ឍន៍បម្រើឱ្យវិស័យទេសចរណ៍ តាមគោលនយោបាយ និងច្បាប់ជាធរមាន។\nក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា មិនបានលក់កោះទាំងនេះទៅឱ្យក្រុមហ៊ុនឯកជនឡើយ ហើយក៏មិនដែលមានការលក់កោះណាមួយនៅក្នុងដែនសមុទ្រកម្ពុជាទៅឱ្យក្រុមហ៊ុនឯកជនដែរ៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15155","languageVersionId":"11290","visibilityVersion":"2","versionToken":"a1.nvB7AdaOJ2BDir0D89cvYmJC3LtqgALVLHKnQ9PXsNs"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-29T02:57:21Z"}