# គ្រាប់បែកចង្កោមM46 បានផ្ទុះកំឡុងពេលកម្លាំងCMAC ប្រតិបត្តិការ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/4575>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"15154","languageVersionId":"11287","visibilityVersion":"2","versionToken":"a1.pYLsS_k1mST6RHvO8Q4zn3TMiwQ8DpE1k5-q1kcSANk"}

Original publication: 2026-01-29T03:22:36Z

CMAC រាយការណ៍ថា គ្រាប់បែកចង្កោម M46 មួយគ្រាប់ផ្ទុះក្នុងប្រតិបត្តិការថ្ងៃទី២៨ មករានៅបន្ទាយមានជ័យ ដោយគ្មានគ្រោះថ្នាក់ដល់កម្លាំងឬគ្រឿងចក្រ។

ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC)បានឱ្យដឹងថា មានគ្រាប់បែកចង្កោមប្រភេទM46ចំនួន១០គ្រាប់ ស្រូបឆក់ និងបន្សាបបានចំនួន៩គ្រាប់ ប៉ុន្តែមានគ្រាប់បែកចង្កោមចំនួន១គ្រាប់បានផ្ទុះនៅពេលប្រតិបត្តិការស្រូបឆក់។ ករណីផ្ទុះនេះមិនបង្កឱ្យមានគ្រោះថ្នាក់ដល់កម្លាំងប្រតិបតិ្តការ ឬបង្កខូចខាតដល់គ្រឿងចក្រឡើយ ដែលស្ថិតនៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។
ទន្ទឹមគ្នានេះ ឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋភៀសសឹកទាំងអស់ដែលបានវិលត្រលប់ចូលលំនៅដ្ឋានវិញនៅតាមតំបន់រងផលប៉ះពាល់ដោយសារគ្រាប់ផ្លោងរបស់ថៃឈ្លានពាន  សូមមេត្តាប្រុងប្រយត្ន័ខ្ពស់បំផុតចំពោះសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលស្ថិតនៅរាយប៉ាយតាមដីភូមិឋានស្រែចម្ការ៕ ដោយ៖ ចិន្តា ទីទិ

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


