{"asset":"news","key":"4583","locale":"km","id":"news:4583:km","entityId":"news:4583","canonicalUrl":"https://www.kps-tv.com/km/news/detail/4583","state":"ready","title":"ផ្ទុះគ្រាប់បែកចង្កោម បណ្តាលឱ្យមនុស្ស៣នាក់របួសធ្ងន់ស្រាល ចំណុចភូមិបុស្សធំ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល","summary":"ស៊ីម៉ាក់រាយការណ៍ថា បុគ្គលិក SN បីនាក់របួសដោយគ្រាប់បែកចង្កោមតាមផ្លូវ៥៨ ថ្ងៃទី២៩ មករា ហើយអំពាវនាវអ្នកធ្វើការនៅតំបន់រងជម្លោះឱ្យសម្របសម្រួលជាមួយអាជ្ញាធរឬ CMAC។","body":"នៅព្រឹកថ្ងៃទី២៩ ខែមករានេះ មានករណីផ្ទុះគ្រាប់បែកចង្កោម នៅតាមដងផ្លូវលេខ៥៨ ត្រង់ចំណុចភូមិបុស្សធំ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដោយសារបុគ្គលិកក្រុមហ៊ុនSN តបណ្តាញអគ្គីសនី និងបានដើរជាន់គ្រាប់បែកចង្កោមនោះ ដែលវាជាសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាមរវាងកម្ពុជា ថៃ នាពេលកន្លងទៅ។ ករណីផ្ទុះនេះ បានបណ្តាលឱ្យបុគ្គលិកក្រុមហ៊ុនSN ចំនួន៣នាក់ រងរបួសធ្ងន់និងស្រាល។ នេះបើតាមឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានបង្ហោះនៅទំព័រហ្វេសបុក។\nឯកឧត្តម ហេង រតនា បានអំពាវនាវជាថ្មី ចំពោះប្រជាពលរដ្ឋក៏ដូចវិស័យឯកជននិងអង្គភាពរដ្ឋទាំងអស់ ដែលធ្វើសកម្មភាពនៅតំបន់ដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា ឱ្យស្វែងរកការសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាន ឬអង្គភាព CMAC ដែលកំពុងបំពេញភារកិច្ចនៅតំបន់នោះផ្ទាល់ ដើម្បីបង្កាគ្រោះថ្នាក់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម៕\nដោយ៖ ចិន្តា ទីទិ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15134","languageVersionId":"11231","visibilityVersion":"2","versionToken":"a1.OnT25yQ7s1gZGpBuNCr7oaxkzMvI6ScD4YThActKe9o"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-29T08:55:42Z"}