# ផ្ទុះគ្រាប់បែកចង្កោម បណ្តាលឱ្យមនុស្ស៣នាក់របួសធ្ងន់ស្រាល ចំណុចភូមិបុស្សធំ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/4583>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"15134","languageVersionId":"11231","visibilityVersion":"2","versionToken":"a1.OnT25yQ7s1gZGpBuNCr7oaxkzMvI6ScD4YThActKe9o"}

Original publication: 2026-01-29T08:55:42Z

ស៊ីម៉ាក់រាយការណ៍ថា បុគ្គលិក SN បីនាក់របួសដោយគ្រាប់បែកចង្កោមតាមផ្លូវ៥៨ ថ្ងៃទី២៩ មករា ហើយអំពាវនាវអ្នកធ្វើការនៅតំបន់រងជម្លោះឱ្យសម្របសម្រួលជាមួយអាជ្ញាធរឬ CMAC។

នៅព្រឹកថ្ងៃទី២៩ ខែមករានេះ មានករណីផ្ទុះគ្រាប់បែកចង្កោម នៅតាមដងផ្លូវលេខ៥៨ ត្រង់ចំណុចភូមិបុស្សធំ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដោយសារបុគ្គលិកក្រុមហ៊ុនSN តបណ្តាញអគ្គីសនី និងបានដើរជាន់គ្រាប់បែកចង្កោមនោះ ដែលវាជាសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាមរវាងកម្ពុជា ថៃ នាពេលកន្លងទៅ។ ករណីផ្ទុះនេះ បានបណ្តាលឱ្យបុគ្គលិកក្រុមហ៊ុនSN ចំនួន៣នាក់ រងរបួសធ្ងន់និងស្រាល។ នេះបើតាមឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានបង្ហោះនៅទំព័រហ្វេសបុក។
ឯកឧត្តម ហេង រតនា បានអំពាវនាវជាថ្មី ចំពោះប្រជាពលរដ្ឋក៏ដូចវិស័យឯកជននិងអង្គភាពរដ្ឋទាំងអស់ ដែលធ្វើសកម្មភាពនៅតំបន់ដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា ឱ្យស្វែងរកការសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាន ឬអង្គភាព CMAC ដែលកំពុងបំពេញភារកិច្ចនៅតំបន់នោះផ្ទាល់ ដើម្បីបង្កាគ្រោះថ្នាក់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម៕
ដោយ៖ ចិន្តា ទីទិ

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


