# បងប្អូនជនភៀសសឹករីករាយនាំគ្នាប្រមូលផលបន្លែដែលបានដាំ ក្នុងក្រុងរុនតាឯកតេជោសែន

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/4587>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"15131","languageVersionId":"11222","visibilityVersion":"2","versionToken":"a1.mLUlkrhee4fcCjuN26o_q5hxfAOhqhI2-XSxNXP4ZeU"}

Original publication: 2026-01-29T10:03:34Z

ថ្នាក់ដឹកនាំនិងក្រុមការងារក្រុងរុនតាឯកតេជោសែន ប្រមូលបន្លែ៤៨៥គីឡូក្រាមពីថ្ងៃទី២៣–២៧ មករា ដើម្បីចែកជូនជនភៀសសឹកដែលស្នាក់នៅបណ្ដោះអាសន្ន។

ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងតាមការណែនាំរបស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំ និងក្រុមការងារក្រុងរុនតាឯកតេជោសែន បានប្រមូលផលបន្លែដែលបានដាំចំនួនសរុប ៤៨៥ គីឡូក្រាម។
ក្នុងនោះ រួមមាន ផ្ទីចំនួន ៨០ គីឡូក្រាម ត្រកួនចំនួន ១០៥ គីឡូក្រាម និងស្ពៃចំនួន ៣០០ គីឡូក្រាម ដើម្បីចែកជូនបងប្អូនជនភៀសសឹក ដែលកំពុងស្នាក់នៅជាបណ្ដោះអាសន្ន។
លោក អ៊ឹង សោភ័ណ អភិបាលក្រុងរុនតាឯកតេជោសែន បានបញ្ជាក់ថា សមិទ្ធផលទាំងនេះ គឺបានមកពីគំនិតផ្ដួចផ្ដើមរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងស្របតាមការណែនាំរបស់ ឯកឧត្តម អភិបាលខេត្ត ដោយមានការសហការយ៉ាងល្អពីអាជ្ញាធរមូលដ្ឋាន មន្ត្រីកសិកម្ម ព្រះសង្ឃ និងបងប្អូនជនភៀសសឹក ដែលបានខិតខំ និងយកចិត្តទុកដាក់ក្នុងការដាំបន្លែនៅសួនបន្លែជនភៀសសឹក រហូតទទួលបានលទ្ធផលជាផ្លែផ្កានាពេលនេះ។
អភិបាលក្រុង ក៏បានជំរុញ និងលើកទឹកចិត្តដល់បងប្អូនជនភៀសសឹកទាំងអស់ ឱ្យបន្តការដាំបន្លែជាបន្តទៀត ដើម្បីជួយសម្រួលជីវភាពប្រចាំថ្ងៃ ក្នុងអំឡុងពេលស្នាក់នៅជាបណ្ដោះអាសន្ន និងជួយកាត់បន្ថយការចំណាយថវិកាបានមួយកម្រិត៕ ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


