{"asset":"news","key":"4595","locale":"km","id":"news:4595:km","entityId":"news:4595","canonicalUrl":"https://www.kps-tv.com/km/news/detail/4595","state":"ready","title":"រដ្ឋបាលខេត្តកោះកុង៖ ជូនដំណឹងស្តីពីការបិទការនេសាទត្រីកាម៉ុង ក្នុងដែនជម្រកសុវត្ថិភាពត្រីកាម៉ុង នៅពាមក្រសោប ខេត្តកោះកុង","summary":"រដ្ឋបាលខេត្តកោះកុងហាមនេសាទត្រីកាម៉ុងក្នុងដែនជម្រកសុវត្ថិភាពពាមក្រសោប១២៨៣ហិកតា ចាប់ពីថ្ងៃចេញសេចក្ដីជូនដំណឹងដល់ថ្ងៃទី៣១ មីនា ឆ្នាំ២០២៦។","body":"ខេត្តកោះកុង៖ ដើម្បីធានាឱ្យការគ្រប់គ្រងស្តុកត្រីកាម៉ុងមាននិរន្តភាព និងរក្សាបាននូវប្រព័ន្ធអេកូឡូស៊ីក្នុងដែនជម្រកសុវត្ថិភាពត្រីកាម៉ុងឱ្យមានភាពល្អប្រសើរ រួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋាន ព្រមទាំងការពារ អភិរក្ស និងប្រើប្រាស់ធនធានត្រីកាម៉ុងប្រកបដោយនិរន្តភាព ស្របតាមគោលនយោបាយវិស័យជលផលជាតិ។\nរដ្ឋបាលខេត្តកោះកុង សូមជូនដំណឹងស្តីពីការបិទការនេសាទត្រីកាម៉ុង ក្នុងដែនជម្រកសុវត្ថិភាពត្រីកាម៉ុង នៅពាមក្រសោប ខេត្តកោះកុង ចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។\nដោយភ្ជាប់ជាមួយសេចក្តីជូនដំណឹងនេះ មានផែនទីស្តីពីការបង្កើតតំបន់គ្រប់គ្រងដែនជម្រកសុវត្ថិភាពត្រីកាម៉ុង នៅពាមក្រសោប ខេត្តកោះកុង។ ដូច្នេះ សូមប្រជានេសាទទាំងអស់មេត្តាជ្រាបថា ការធ្វើនេសាទត្រីកាម៉ុង នៅក្នុងដែនជម្រកសុវត្ថិភាពត្រីកាម៉ុង នៅពាមក្រសោប ដែលមានផ្ទៃក្រឡាទំហំ ១,២៨៣ ហិកតា ស្ថិតក្នុងភូមិសាស្ត្រឃុំពាមក្រសោប ស្រុកមណ្ឌលសីមា និងឃុំកោះកាពិ ស្រុកកោះកុង ត្រូវបានហាមឃាត់ជាដាច់ខាត។\nប្រជានេសាទទាំងអស់អាចបន្តធ្វើនេសាទជាធម្មតាឡើងវិញ នៅពេលផុតកំណត់រយៈពេលនៃការបិទការនេសាទនេះ។ ក្នុងករណីប្រជានេសាទមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ នឹងត្រូវផ្តន្ទាទោសតាមច្បាប់។\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15126","languageVersionId":"11207","visibilityVersion":"2","versionToken":"a1.Iscd6gdLbQUN8pVIJuUMGBCnbi4_4aUwSHuRhlhS9nc"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-30T03:35:07Z"}