{"asset":"news","key":"4605","locale":"km","id":"news:4605:km","entityId":"news:4605","canonicalUrl":"https://www.kps-tv.com/km/news/detail/4605","state":"ready","title":"នគរបាលឃាត់ក្មេងទំនើងបង្ហោះម៉ូតូ១១នាក់អប់រំណែនាំនិងដកម៉ូតូទុក៣ខែ","summary":"នគរបាលបានឃាត់យុវជន១១នាក់អប់រំ ក្រោយករណីបង្ហោះម៉ូតូយប់ថ្ងៃទី២៤ មករា នៅសែនសុខ។ អាណាព្យាបាលត្រូវមកទទួលនិងធ្វើកិច្ចសន្យា ខណៈម៉ូតូបួនគ្រឿងត្រូវរក្សាទុកបីខែ។","body":"កាលពីថ្ងៃទី២៨ ខែមករា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងមន្ត្រីពាក់ព័ន្ធ បានឃាត់ក្មេងទំនើង១១នាក់ និងម៉ូតូ០៤គ្រឿងមកអប់រំណែនាំ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈប៉ះពាល់សណ្តាប់ធ្នាប់ កាលពីយប់ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៦ នៅចំណុចផ្លូវសហព័ន្ធរុស្ស៊ី ស្ពានអាកាសផ្សារដីហុយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។\nបើតាមការរាយការណ៍ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើង១១នាក់ ដែលមានអាយុចន្លោះពី១៧-២០ ឆ្នាំ។ បច្ចុប្បន្នកម្លាំងជំនាញការិយាល័យ បានអញ្ជើញអាណាព្យាបាលមកទទួលនិងឲ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈ ហើយសមត្ថកិច្ចក៏បានណែនាំអាណាព្យាបាលត្រូវយកចិត្តទុកដាក់អប់រំកូនៗរបស់ខ្លួនឲ្យបានល្អ កុំធ្វើជាក្មេងទំនើងចំណែកម៉ូតញ០៤គ្រឿងដកហូតម៉ូតូរក្សាទុករយៈពេល ០៣ខែ នៅកន្លែសមត្ថកិច្ច៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15148","languageVersionId":"11269","visibilityVersion":"2","versionToken":"a1.rTiu1O8o3xH7TSOmWH86oohwkQjQvX0H7ZHmAFl6rMA"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-30T07:25:49Z"}