{"asset":"news","key":"4610","locale":"km","id":"news:4610:km","entityId":"news:4610","canonicalUrl":"https://www.kps-tv.com/km/news/detail/4610","state":"ready","title":"តុលាការខេត្តព្រះសីហនុប្តេជ្ញាបន្តជំរុញការដោះស្រាយសំណុំរឿង SCAMS ONLINE ឱ្យបានឆាប់បំផុត","summary":"សាលាដំបូងនិងអយ្យការខេត្តព្រះសីហនុបានកំណត់ទិសដៅឆ្នាំ២០២៦ឱ្យពន្លឿនសំណុំរឿងឆបោកនិងរឿងក្តីផ្សេងៗ ពង្រឹងការសម្របសម្រួល មុខងារក្រឡាបញ្ជី និងរដ្ឋបាល ដោយធានាគុណភាពយុត្តិធម៌។","body":"សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចាត់ទុកសំណុំរឿងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (SCAMS ONLINE) ជាអាទិភាព និងបន្តជំរុញ និងពង្រឹងចំណាត់ការលើសំណុំរឿងនេះឱ្យបានម៉ឺងម៉ាត់ និងឆាប់រហ័សបំផុត។\nការប្តេជ្ញាបែបនេះរបស់សាលាដំបូងខេត្តព្រះសីហនុ ធ្វើឡើងក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងកំណត់ទិសដៅការងារឆ្នាំ២០២៦ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម គឹម រ័ត្នណារិន ប្រធានសាលាដំបូងខេត្តព្រះសីហនុ និងឯកឧត្តម លាវ ស្រេង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្ដពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពនៃការផ្ដល់សេវាយុត្តិធម៌ និងធានាបាននូវគុណភាពនៃយុត្តិធម៌។\nអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានឱ្យដឹងថា អង្គសន្និបាត បានសម្រេចកំណត់ទិសដៅការងារសម្រាប់អនុវត្តនៅឆ្នាំ២០២៦ ដោយប្តេជ្ញាបន្តចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួន នៃយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌ ដោយសកម្ម និងបុរេសកម្ម ជាមួយនឹងការបន្តជំរុញ និងពង្រឹងចំណាត់ការលើសំណុំរឿងអាទិភាពទាំងបួន (គ្រឿងញៀន, ចរាចរណ៍, អត្រានុកូលដ្ឋាន និងសំណុំរឿងពាក់ព័ន្ធនឹងក្មេងទំនើង) ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (SCAMS ONLINE) ឱ្យបានម៉ឺងម៉ាត់ និងឆាប់រហ័សបំផុត ព្រមទាំងបន្ដដោះស្រាយរឿងក្តីព្រហ្មទណ្ឌ និងរឿងក្តីរដ្ឋប្បវេណីផ្សេងៗទៀត ឱ្យបានឆាប់រហ័ស និងធានាបាននូវគុណភាពនៃយុត្តិធម៌ជូនប្រជាពលរដ្ឋ។\nបន្ថែមពីនេះ ប្តេជ្ញាជំរុញពន្លឿនការដោះស្រាយក្តី ដោយងាកទៅរកយន្តការអាជ្ញាធរដោះស្រាយវិវាទក្រៅប្រព័ន្ធ, ប្រើប្រាស់យន្តការផ្សះផ្សាសម្របសម្រួលឱ្យបានច្រើន និងផ្ទេរសំណុំរឿងទៅអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី ប្រសិនបើពុំមែនជាសមត្ថកិច្ចតុលាការ និងពង្រឹងមុខងារក្រឡាបញ្ជី ដោយត្រូវបំពេញតួនាទី តាមវិជ្ជាជីវៈ និងយកចិត្តទុកចិត្តដោយស្មារតីបុរេសកម្ម ការបញ្ជាក់ស្ថាពរអោយបានត្រឹមត្រូវ, តាមដានការឃុំខ្លួនលើស, ការថតចម្លងសំណុំរឿងជូនមេធាវី, ការទុកដាក់ ថែរក្សាសំណុំរឿង។\nចំណុចសំខានមួយទៀត សាលាដំបូងខេត្តព្រះសីហនុ កំណត់បន្តពង្រឹងការងារដ្ឋបាល ការទំនាក់ទំនងសាធារណៈ ដោយធ្វើការពិនិត្យឯកសារឱ្យបានត្រឹមត្រូវ ការចរាចរឯកសារពីការិយាល័យ១ទៅការិយាល័យ១។ ការប្រកាន់ខ្ជាប់នូវអាកប្បកិរិយាសមរម្យជាមន្រ្តីរាជការ សេចក្តីថ្លៃថ្នូ គោរពបទបញ្ជាផ្ទៃក្នុង។ ការរៀបចំរបាយការណ៍នានាឱ្យបានឆាប់រហ័ស និងត្រឹមត្រូវ ស្របតាមការកំណត់របស់ក្រសួងយុត្តិធម៌។ ការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពអង្គភាព នឹងត្រូវពង្រឹងឱ្យបានខ្ជាប់ខ្ជាប់ និងស្មារតីប្រុងប្រយ័ត្នខ្ពស់៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15144","languageVersionId":"11257","visibilityVersion":"2","versionToken":"a1.pzUsBOUUSCYWnaXBb85ioQLxEH3xcAkl1-GhQcp_q-U"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":["https://www.facebook.com/shpprosecutorsoffice?__cft__%5b0%5d=AZY25rK5QDTfJIe8edcZ3RWIsyLFL7tf3d-wjx4uWwVB2Llr8RkuI1BiduiXOgcqQ0IYww8b5gUKWos_XKW4z0aN-v3bZYE-oI3lM9UsnUhLi4MhT-kGOkNObj4yQIgz68Q5RtQdEgHtaUFNTE-PeVamMIpFXcr-LePryEBUph8ujowpiNGIOJXCApxygMHNjNU&__tn__=-UC%2CP-R"],"publishedAt":"2026-01-30T09:00:07Z"}