{"asset":"news","key":"4613","locale":"km","id":"news:4613:km","entityId":"news:4613","canonicalUrl":"https://www.kps-tv.com/km/news/detail/4613","state":"ready","title":"ប្រុងប្រយ័ត្ន!គម្រោងអភិវឌ្ឍលំនៅឋានចំនួន៣កំពុងធ្វើអាជីវកម្មដោយគ្មានអាជ្ញាប័ណ្ណ","summary":"និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំបានព្រមានពីគម្រោងលំនៅឋានបីដែលកំពុងធ្វើអាជីវកម្មគ្មានអាជ្ញាបណ្ណ និងអំពាវនាវឱ្យសាធារណជនកុំចូលរួមពាក់ព័ន្ធ ដើម្បីជៀសការខាតបង់។","body":"និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប) បានឱ្យដឹងថា គម្រោងអភិវឌ្ឍលំនៅឋានចំនួន៣គម្រោង បាននិងកំពុងធ្វើអាជីវកម្មអភិវឌ្ឍលំនៅឋានដោយគ្មានអាជ្ញាបណ្ណ ដោយអំពាវនាវឱ្យសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់ និងកុំចូលរួមធ្វើអាជីវកម្ម ឬពាក់ព័ន្ធជាមួយនឹងគម្រោងទាំងនេះដែលអាចធ្វើឱ្យខាតបង់ផលប្រយោជន៍ណាមួយជាយថាហេតុ។\nក្នុងសេចក្តីជូនដំណឹងដែលទទួលបាននៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦នេះ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានបញ្ជាក់ថា គម្រោងទាំងនោះ រួមមាន៖ សំណង់ផ្ទះល្វែង សុខ ចំរើន នៅភូមិទួលតាឡាត់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ, គម្រោងវីឡាទោល EKT និងផ្ទះល្វែងផ្សារពញាពន់គម្រោងទី១ និងគម្រោងទី២ នៅភូមិស្រែដូនតូច សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។\nដូច្នេះ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានអំពាវនាវដល់សាធារណជនទាំងអស់កុំចូលរួមធ្វើអាជីវកម្ម ឬពាក់ព័ន្ធជាមួយនឹងគម្រោងទាំង៣ខាងលើ ដែលអាចធ្វើឱ្យប៉ះពាល់ ឬខាតបង់ផលប្រយោជន៍ណាមួយជាយថាហេតុ។ លើសពីនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន និងមានការប្រុងប្រយ័ត្នខ្ពស់បំផុត៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15142","languageVersionId":"11251","visibilityVersion":"2","versionToken":"a1.TwNjAC--IzXV6992H3WzvlTm1vMbk1q8FqliOe9MFCc"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-30T10:15:35Z"}