{"asset":"news","key":"4627","locale":"km","id":"news:4627:km","entityId":"news:4627","canonicalUrl":"https://www.kps-tv.com/km/news/detail/4627","state":"ready","title":"សម្តេចធិបតីប្រាប់ពលរដ្ឋភៀសសឹកថាការងារអាទិភាពរបស់រដ្ឋាភិបាលគឺការពារទឹកដីនិងសុខសុវត្ថិភាពពលរដ្ឋ","summary":"ហ៊ុន ម៉ាណែត ជួបពលរដ្ឋភៀសសឹកនៅព្រះវិហារថ្ងៃទី៣១ មករា ដោយបញ្ជាក់អាទិភាពការពារទឹកដី និងសុខសុវត្ថិភាពពលរដ្ឋ ព្រមទាំងការផ្តល់ជម្រកនិងស្ដារឡើងវិញ។","body":"នៅចំពោះប្រជាពលរដ្ឋភៀសសឹកប្រមាណជាង២ពាន់គ្រួសារក្នុងខេត្តព្រះវិហារ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា៖ «គោលការណ៍អាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាមាន២ គឺ ការពារទឹកដី និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ»។\nសម្តេចធិបតីថ្លែងដូច្នេះ នៅថ្ងៃទី៣១ ខែមករានេះ ក្នុងឱកាសចុះជួបសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹកចំនួន ១,២៨២គ្រួសារ នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍សាល (ហៅវត្តគីឡូលេខ៨) និងនៅមណ្ឌលសុវត្ថិភាពវត្តកំពង់សង្កែចំនួន៧៧៤គ្រួសារ ក្នុងខេត្តព្រះវិហារ បន្ទាប់ពីបានជួបសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកចំនួន៥៤០គ្រួសារ នៅជំរុំសុវត្ថិភាពវត្តបាក់កាំ ក្នុងស្រុកត្បែងមានជ័យ។\nសម្តេចធិបតីនាយករដ្ឋមន្រ្តី សង្កត់ធ្ងន់ថា គោលការណ៍អាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា មាន២ គឺ ការពារទឹកដី និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ ម្ល៉ោះហើយ សម្តេច បានពន្យល់ថា ដូចនេះអ្វីៗដែលយើងបាននឹងកំពុងធ្វើ គឺជាសក្ខីភាពច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ ក្រុមការងារគ្រប់លំដាប់ថ្នាក់ ពិសេសអាជ្ញាធរមូលដ្ឋានបានប្រើប្រាស់កម្លាំងសរុបរួមគ្នា គ្រប់យន្តការ សំដៅធានាដល់ការបម្រើ និងផ្តល់ជម្រកសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ហើយនឹងឈានឆ្ពោះទៅស្តារឡើងវិញឱ្យបានល្អប្រសើរ៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15123","languageVersionId":"11198","visibilityVersion":"2","versionToken":"a1.H-PNJzWPSEnPMkRu01vZKoAdgvqkcchVoVspgTB7IVo"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-31T07:20:14Z"}