{"asset":"news","key":"4634","locale":"km","id":"news:4634:km","entityId":"news:4634","canonicalUrl":"https://www.kps-tv.com/km/news/detail/4634","state":"ready","title":"នាវាទេសចរណ៍អន្តរជាតិ REGATTA ចូលចតក្រុងព្រះសីហនុដោយសុវត្ថិភាព នាំភ្ញៀវជាង ៦៤០នាក់ មកស្គាល់សម្រស់កម្ពុជាដ៏អច្ឆរិយៈ","summary":"នាវា REGATTA ដោតទង់ Marshall Islands ចូលកំពង់ផែព្រះសីហនុថ្ងៃទី៣១ មករា ដោយមានទេសចរ៦៤១នាក់ពី២៣សញ្ជាតិ និងនាវិក៣៩៦នាក់ពី៤៣សញ្ជាតិ។","body":"នាវាទេសចរណ៍អន្តរជាតិ REGATTA សញ្ជាតិ Marshall Islands បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុដោយសុវត្ថិភាព នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ បង្កើនភាពរស់រវើកដល់វិស័យទេសចរណ៍ក្នុងតំបន់ឆ្នេរសមុទ្រកម្ពុជា។\nក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានរៀបចំពិធីទទួលស្វាគមន៍យ៉ាងកក់ក្តៅ ដល់ភ្ញៀវទេសចរ ចំនួន ៦៤១នាក់ មកពី ២៣សញ្ជាតិ និងនាវិក ចំនួន ៣៩៦នាក់ មកពី ៤៣សញ្ជាតិ ដែលបានចុះពីនាវាទេសចរណ៍ REGATTA។\nនាវាទេសចរណ៍ REGATTA មានបណ្តោយប្រវែង ១៨០.៤៥ម៉ែត្រ ទទឹង ២៥.៤៦ម៉ែត្រ និងជម្រៅ ៦ម៉ែត្រ។ ក្នុងឱកាសនេះ ក្រុមការងារមន្ទីរទេសចរណ៍ខេត្ត បានណែនាំ និងផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍សក្តានុពលសំខាន់ៗរបស់ខេត្តព្រះសីហនុ ជូនដល់ភ្ញៀវអន្តរជាតិ ឲ្យបានស្គាល់កាន់តែច្បាស់ អំពីសម្រស់ធម្មជាតិ វប្បធម៌ និងភាពអំណោយផលនៃការធ្វើទេសចរណ៍នៅកម្ពុជា។\nដោយ៖ KPS99TV","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15120","languageVersionId":"11189","visibilityVersion":"2","versionToken":"a1.k8iDOFzQfxD3nkjgwAFzf4k8v7yfHfItDuiaA66Q46w"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-01T02:52:21Z"}