# អន្តោប្រវេសន៍៖ កម្ពុជាបណ្តេញចេញជនបរទេស៤០៦នាក់ ពាក់ព័ន្ធការលួចឆ្លងដែន និងស្នាក់នៅខុសច្បាប់

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/4662>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"15104","languageVersionId":"11141","visibilityVersion":"2","versionToken":"a1.iPgfuUfDBgHHfg9ghjm7DlDYnWUaGjykVZXl1oyrtek"}

Original publication: 2026-02-02T07:18:49Z

របាយការណ៍អគ្គនាយកដ្ឋានអន្តោប្រវេសន៍បញ្ជាក់ថា ថ្ងៃទី៣១ ខែមករា បានបណ្ដេញជនបរទេស៤០៦នាក់ ក្នុងនោះស្រី២៨នាក់ និងជនជាតិចិន១៤០នាក់។

យោងតាមរបាយការណ៍របស់អគ្គនាយកអន្តោប្រវេសន៍ ដែលទើបទទួលបាននៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ បានឲ្យដឹងថា កម្ពុជាបានបណ្តេញចេញជនបរទេសសរុប ៤០៦ នាក់ (ស្រី ២៨ នាក់) នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦។ ជនបរទេសទាំងនោះ មានសញ្ជាតិចំនួន៩ រួមមាន៖ ចិន ឥណ្ឌូនេស៊ី បង់ក្លាដេស អ៊ូហ្គង់ដា នីហ្សេរីយ៉ា កូរ៉េ ឥណ្ឌា ថៃ និងសេរ៉ាឡេអូន ដែលពាក់ព័ន្ធនឹងករណីលួចឆ្លងដែន ស្នាក់នៅ និងធ្វើការងារខុសច្បាប់ ព្រមទាំងការប្រើប្រាស់ QR Code ក្លែងក្លាយ ក្នុងចំណោមនោះ មានជនជាតិចិនចំនួន ១៤០ នាក់៕ ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


