# ក្លិបអ្នកកាសែតកម្ពុជា នឹងបើកវគ្គបណ្តុះបណ្តាលពិសេស «ការសង្គ្រោះបឋម» សម្រាប់អ្នកសារព័ត៌មាន

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/4668>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"15100","languageVersionId":"11129","visibilityVersion":"2","versionToken":"a1.eBKYIBZRBg5xd07dRezIYMLWzNh6vMa4s7r6C5jevdc"}

Original publication: 2026-02-02T09:09:09Z

ក្លិបអ្នកកាសែតកម្ពុជា សហការជាមួយក្រសួងសុខាភិបាល និងផ្ទះមិត្តភាពយុវជនកម្ពុជា–ចិន នឹងបើកវគ្គសង្គ្រោះបឋមសម្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី៥ កុម្ភៈ ពេលព្រឹក ក្នុងរាជធានីភ្នំពេញ។

ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានសហការជាមួយក្រសួងសុខាភិបាល និងផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន នឹងរៀបចំវគ្គបណ្តុះបណ្តាលពិសេសស្ដីពី «ការសង្គ្រោះបឋមដល់ជនរងគ្រោះ ឬអ្នកជំងឺភ្លាមៗ» សម្រាប់អ្នកសារព័ត៌មាន ជាពិសេសអ្នកដែលទៅយកព័ត៌មាននៅតំបន់គ្រោះថ្នាក់ ដើម្បីបង្កើនចំណេះដឹង បន្ថែមលើវិធីជួយសង្គ្រោះបឋមមុនពេលបញ្ចូនជនរងគ្រោះ ឬអ្នកជំងឺទៅមន្ទីរពេទ្យ។ 
លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានលើកឡើងថា វាមិនមែនជារឿងសាមញ្ញពេកទេ ក្នុងពេលដែលមនុស្សម្នាក់ជួបនឹងគ្រោះថ្នាក់ ឬកើតជំងឺភ្លាមៗជាយថាហេតុ ហើយត្រូវការការសង្គ្រោះបឋមបន្ទាន់ភ្លាមៗមុនពេលបញ្ចូនបន្តទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ។ ដូច្នេះការបណ្តុះបណ្តាលឱ្យ អ្នកសារព័ត៌មានបានយល់ដឹងពីវិធីជួយសង្គ្រោះបឋមពិតជាមានសារសំខាន់ ព្រោះពួកគាត់អាចនឹងជួបប្រទះ ករណីដែលត្រូវសង្គ្រោះបឋមញឹកញាប់ ដែលរួមទាំងគ្រោះថ្នាក់ចរាចរណ៍ផង ហើយអ្នកដែលរងគ្រោះអាចនឹងប្រឈមគ្រោះថ្នាក់ដល់ជីវិត។
ប្រធានក្លិបអ្នកកាសែតកម្ពុជា បញ្ជាក់បន្ថែមថា ក្រុមគ្រូពេទ្យជំនាញមកពីក្រសួងសុខាភិបាលនឹងផ្ដល់ការបណ្តុះបណ្តាលដោយផ្ទាល់ និងធ្វើបទបង្ហាញ ជាក់ស្តែងសម្រាប់វគ្គបណ្តុះបណ្តាលនេះនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ចាប់ផ្តើមពីម៉ោង ៨៖៣០នាទីព្រឹក ដល់ម៉ោង១១៖៣០នាទីថ្ងៃត្រង់ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរៈកិច្ច ស្ថិតនៅមហាវិថីអូស៊ីអាស៊ី (OCIC) ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ចំពោះការចុះឈ្មោះចូលរួមវគ្គបណ្តុះបណ្តាល សូមទំនាក់ទំនងតារយៈទូរស័ព្ទ ឬតេឡេក្រាម និង CoolApp លេខ៖ ០១២ ៨៩៥ ៨៥៣ / ០៧៧ ៤៨០១៧១៕
ដោយ៖ ចិន្តា ទីទិ

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


