{"asset":"news","key":"4677","locale":"km","id":"news:4677:km","entityId":"news:4677","canonicalUrl":"https://www.kps-tv.com/km/news/detail/4677","state":"ready","title":"សុនខ ២ក្បាល បានធ្វើអន្តោប្រវេសន៍ទៅរស់នៅ និងធ្វើការនៅប្រទេសបូស្នៀ និងហឺហ្សេហ្គោវីណា","summary":"សុនខ CMAC ពីរក្បាលបានទៅរស់នៅនិងធ្វើការនៅបូស្នៀនិងហឺហ្សេហ្គោវីណាថ្ងៃទី២ កុម្ភៈ ដោយអង្គការដៃគូ NPA បានជាវ ខណៈមុននេះ CMAC ធ្លាប់ទិញសុនខពីប្រទេសនោះមកកម្ពុជា។","body":"សុនខ២ក្បាល របស់អង្គភាព CMAC បានធ្វើអន្តោប្រវេសន៍ទៅរស់នៅ និងធ្វើការនៅ ប្រទេសបូស្នៀ និងហឺហ្សេហ្គោវីណា កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦។\nបើយោងតាម ឯកឧត្តម ហេង រតនា នាយកអង្គភាពស៊ីម៉ាក់ បានគូសបញ្ជាក់ថា ស៊ីម៉ាក់ ធ្លាប់តែទិញសុនខពីបូស្នៀ សម្រាប់បម្រើការងារនៅកម្ពុជា ឥឡូវនេះ អង្គការជាដៃគូ NPA ដែលបានសហការជាមួយអង្គភាព CMAC ចាប់តាំងពីឆ្នាំ១៩៩២-៩៣នោះ បានជាវសុនខទាំង២ ក្បាលទៅបូស្នៀ និងហឺហ្សេហ្គោវីណា វិញម្តង។\nស៊ីម៉ាក់ ចាត់ទុកសមិទ្ធផលនេះ ថាជាមោទនភាព និងជាមេរៀនជាក់ស្តែង ក្នុងការពង្រឹងនូវស្មារតីនិងគោលដៅភាពជាម្ចាស់(ម្ចាស់ការ) របស់កម្ពុជា៕ ដោយ៖ ចិន្តា ទីទិ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15094","languageVersionId":"11111","visibilityVersion":"2","versionToken":"a1.NjnkPIGlcJOrzNHNZy1DIebkwKtZSJyjTNyxxIHiYR8"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-03T03:28:07Z"}