# សុនខ ២ក្បាល បានធ្វើអន្តោប្រវេសន៍ទៅរស់នៅ និងធ្វើការនៅប្រទេសបូស្នៀ និងហឺហ្សេហ្គោវីណា

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/4677>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"15094","languageVersionId":"11111","visibilityVersion":"2","versionToken":"a1.NjnkPIGlcJOrzNHNZy1DIebkwKtZSJyjTNyxxIHiYR8"}

Original publication: 2026-02-03T03:28:07Z

សុនខ CMAC ពីរក្បាលបានទៅរស់នៅនិងធ្វើការនៅបូស្នៀនិងហឺហ្សេហ្គោវីណាថ្ងៃទី២ កុម្ភៈ ដោយអង្គការដៃគូ NPA បានជាវ ខណៈមុននេះ CMAC ធ្លាប់ទិញសុនខពីប្រទេសនោះមកកម្ពុជា។

សុនខ២ក្បាល របស់អង្គភាព CMAC បានធ្វើអន្តោប្រវេសន៍ទៅរស់នៅ និងធ្វើការនៅ ប្រទេសបូស្នៀ និងហឺហ្សេហ្គោវីណា កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦។
បើយោងតាម ឯកឧត្តម ហេង រតនា នាយកអង្គភាពស៊ីម៉ាក់ បានគូសបញ្ជាក់ថា ស៊ីម៉ាក់ ធ្លាប់តែទិញសុនខពីបូស្នៀ សម្រាប់បម្រើការងារនៅកម្ពុជា ឥឡូវនេះ អង្គការជាដៃគូ NPA ដែលបានសហការជាមួយអង្គភាព CMAC ចាប់តាំងពីឆ្នាំ១៩៩២-៩៣នោះ បានជាវសុនខទាំង២ ក្បាលទៅបូស្នៀ និងហឺហ្សេហ្គោវីណា វិញម្តង។
ស៊ីម៉ាក់ ចាត់ទុកសមិទ្ធផលនេះ ថាជាមោទនភាព និងជាមេរៀនជាក់ស្តែង ក្នុងការពង្រឹងនូវស្មារតីនិងគោលដៅភាពជាម្ចាស់(ម្ចាស់ការ) របស់កម្ពុជា៕ ដោយ៖ ចិន្តា ទីទិ

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


