{"asset":"news","key":"4678","locale":"km","id":"news:4678:km","entityId":"news:4678","canonicalUrl":"https://www.kps-tv.com/km/news/detail/4678","state":"ready","title":"ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបង្ហោះសារថា ប្រទេសចិនគាំទ្រដល់កិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអនឡាញ","summary":"ឯកអគ្គរដ្ឋទូតចិនបានបង្ហោះសារគាំទ្រការប្រយុទ្ធប្រឆាំងការឆបោករបស់កម្ពុជា ក្រោយប្រតិបត្តិការថ្ងៃទី៣១ មករា នៅបាវិត ឃាត់ជនសង្ស័យបរទេសជាង២០០០នាក់។","body":"ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជានៅព្រលប់ថ្ងៃនេះបានបង្ហោះសារថា ប្រទេសចិនបានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងកម្លាំងជំនាញរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអនឡាញ ហើយលោកជឿជាក់ថាកិច្ចការនេះ នឹងបន្តមានវឌ្ឍនភាពថ្មីឥតឈប់ឈរបន្តទៀត។\nឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានបង្ហោះសារនេះគឺក្រោយពេលដែលកម្លាំងជំនាញរបស់កម្ពុជា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ បានចុះបង្ក្រាបទីតាំង Online Scams ទ្រង់ទ្រាយធំនៅក្រុងបាវិត ខេត្តស្វាយរៀង ហើយបានឃាត់ខ្លួនជនសង្ស័យជាសញ្ជាតិបរទេសជាង ២០០០នាក់ផងដែរ៕ \nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15093","languageVersionId":"11108","visibilityVersion":"2","versionToken":"a1.DaTkp2v_-RXMO0MiTgLu0fZtoUmE32Zu0GKfO3nBaOo"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-03T03:39:22Z"}