{"asset":"news","key":"4679","locale":"km","id":"news:4679:km","entityId":"news:4679","canonicalUrl":"https://www.kps-tv.com/km/news/detail/4679","state":"ready","title":"ដុតសំរាមក្បែរផ្ទះទុកចោលរាលដាលឆេះរោងដាក់ឈើទាំងកណ្តាលអាធ្រាត្រ!","summary":"អគ្គិភ័យរោងឈើនៅក្រុងប៉ៃលិនកើតឡើងម៉ោង២៖២៥ទាបភ្លឺថ្ងៃទី៣ កុម្ភៈ បន្ទាប់ពីម្ចាស់ផ្ទះដុតសំរាមរាលដាល ហើយត្រូវបានពន្លត់ម៉ោង៣៖៤៥ ដោយគ្មានអ្នករងគ្រោះ។","body":"រោងដាក់ឈើមួយកន្លែងស្ថិតនៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ត្រូវបានអគ្គិភ័យឆាបឆេះនៅវេលាម៉ោង០២និង២៥នាទីទាបភ្លឺថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ បង្ការការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍បាញ់ទឹកពន្លត់ទាំងកណ្តាលអាធ្រាត្រ។\nបើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ  មូលហេតុដែលបង្កឱ្យមានអគ្គិភ័យឆាបឆេះ ដោយសារម្ចាស់ផ្ទះដុតសំរាម ធ្វើឱ្យមានការរាលដាលដល់រោងដាក់ឈើ ខណៈករណីនេះ មិនបណ្តាលឱ្យមានមនុស្សរងរបួស និងប៉ះពាល់ដល់អាយុជីវិតនោះទេ។ ចំណែក ម្ចាស់ផ្ទះឈ្មោះ ឆៃ ដាលីន ភេទស្រី អាយុ៤១ មុខរបរកសិកររស់នៅភូមិ/សង្កាត់កើតហេតុខាងលើ។\nលោកវរសេនីយ៍ឯក ឃ្លោក សាឡន ស្នងការរងទទួលផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យ(ស្តីទី) បានដឹកនាំកម្លាំងការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ សហការជាមួយកម្លាំងវេនប្រចាំបញ្ជា ចុះជួយបាញ់ទឹកពន្លត់អគ្គិភ័យនេះឱ្យរលត់ទាំងស្រុង១០០ភាគរយ នៅវេលាម៉ោង ០៣និង៤៥នាទី ប្រើប្រាស់ទឹកអស់ចំនួន ៣រថយន្ត៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15092","languageVersionId":"11105","visibilityVersion":"2","versionToken":"a1.Yv0JWpVtZZ7lapshmeRhEhk-ad98GKPbVSiLFflZss4"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-03T03:46:53Z"}