# ដុតសំរាមក្បែរផ្ទះទុកចោលរាលដាលឆេះរោងដាក់ឈើទាំងកណ្តាលអាធ្រាត្រ!

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/4679>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"15092","languageVersionId":"11105","visibilityVersion":"2","versionToken":"a1.Yv0JWpVtZZ7lapshmeRhEhk-ad98GKPbVSiLFflZss4"}

Original publication: 2026-02-03T03:46:53Z

អគ្គិភ័យរោងឈើនៅក្រុងប៉ៃលិនកើតឡើងម៉ោង២៖២៥ទាបភ្លឺថ្ងៃទី៣ កុម្ភៈ បន្ទាប់ពីម្ចាស់ផ្ទះដុតសំរាមរាលដាល ហើយត្រូវបានពន្លត់ម៉ោង៣៖៤៥ ដោយគ្មានអ្នករងគ្រោះ។

រោងដាក់ឈើមួយកន្លែងស្ថិតនៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ត្រូវបានអគ្គិភ័យឆាបឆេះនៅវេលាម៉ោង០២និង២៥នាទីទាបភ្លឺថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ បង្ការការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍បាញ់ទឹកពន្លត់ទាំងកណ្តាលអាធ្រាត្រ។
បើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ  មូលហេតុដែលបង្កឱ្យមានអគ្គិភ័យឆាបឆេះ ដោយសារម្ចាស់ផ្ទះដុតសំរាម ធ្វើឱ្យមានការរាលដាលដល់រោងដាក់ឈើ ខណៈករណីនេះ មិនបណ្តាលឱ្យមានមនុស្សរងរបួស និងប៉ះពាល់ដល់អាយុជីវិតនោះទេ។ ចំណែក ម្ចាស់ផ្ទះឈ្មោះ ឆៃ ដាលីន ភេទស្រី អាយុ៤១ មុខរបរកសិកររស់នៅភូមិ/សង្កាត់កើតហេតុខាងលើ។
លោកវរសេនីយ៍ឯក ឃ្លោក សាឡន ស្នងការរងទទួលផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យ(ស្តីទី) បានដឹកនាំកម្លាំងការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ សហការជាមួយកម្លាំងវេនប្រចាំបញ្ជា ចុះជួយបាញ់ទឹកពន្លត់អគ្គិភ័យនេះឱ្យរលត់ទាំងស្រុង១០០ភាគរយ នៅវេលាម៉ោង ០៣និង៤៥នាទី ប្រើប្រាស់ទឹកអស់ចំនួន ៣រថយន្ត៕
ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


