{"asset":"news","key":"4693","locale":"km","id":"news:4693:km","entityId":"news:4693","canonicalUrl":"https://www.kps-tv.com/km/news/detail/4693","state":"ready","title":"ឆ្នាំ២០២៥! ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ប៉ាគីស្ថាន មានទំហំ ៥៣លានដុល្លារ","summary":"កម្ពុជានិងប៉ាគីស្ថានមានពាណិជ្ជកម្មប្រមាណ៥៣លានដុល្លារក្នុងឆ្នាំ២០២៥ ហើយប្រធានព្រឹទ្ធសភាទាំងពីរពិភាក្សាជំរុញពាណិជ្ជកម្មនិងការបើកស្ថានទូតកម្ពុជា។","body":"ក្នុងឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា-ប៉ាគីស្ថាន មានទំហំ ៥៣លានដុល្លារ ខណៈប្រទេសទាំងពីរក៏បានឯកភាពគ្នាធ្វើយ៉ាងណាឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរជំរុញពាណិជ្ជកម្ម ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។\nនេះបើយោងតាមជំនួបពិភាក្សារវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជាមួយលោក ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន កាលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦។\nក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន ចង់ឃើញរាជរដ្ឋាភិបាលកម្ពុជាបង្កើតស្ថានទូតជាផ្លូវការនៅប៉ាគីស្ថាន ហើយសម្រាប់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ សម្ដេចតេជោ និងឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន ក៏បានឯកភាពគ្នាជារួមធ្វើយ៉ាងណាឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរជំរុញពាណិជ្ជកម្ម ឱ្យកាន់តែទៅមុខ។\nទន្ទឹមនឹងនយោបាយនៃប្រទេសទាំងពីរកំពុងតែរីកចម្រើននោះ សម្តេចតេជោ បានលើកឡើងថាគប្បីប្រទេសទាំងពីរពិនិត្យមើលក្នុងការពង្រីកទំហំពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគបន្ថែមទៀត ដែលតាមទិន្នន័យរហូតមកដល់ពេលនេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានប្រមាណតែ ៥៣លានដុល្លារទេក្នុងឆ្នាំ២០២៥ កន្លងទៅនេះ។\nសូមជម្រាបដែរថា សម្តេចតេជោ និងលោកប្រធានព្រឹទ្ធសភាប៉ាគីស្ថាន ក៏បានឯកភាពគ្នាលើចំណុចរួម របស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលប៉ាគីស្ថាន ជាពិសេសនឹងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសនៅពេលនេះកម្ពុជាមិនទាន់មានស្ថានទូតនៅប៉ាគីស្ថានទេ ហើយសម្ដេចតេជោបានគាំទ្រឱ្យរាជរដ្ឋាភិបាលកម្ពុជាបើកស្ថានទូតជាផ្លូវការនៅប៉ាគីស្ថាន ដើម្បីជំរុញការគាំទ្រនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ សំដៅបម្រើផលប្រយោជន៍ដល់ប្រជាជនប្រទេសទាំងពីរ៕ ដោយ៖ ចិន្តា ទីទិ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15085","languageVersionId":"11084","visibilityVersion":"2","versionToken":"a1.VFknxjgEx-QZWMZZQO_JiOG3dmGxeKiYc-a-n5nQre8"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-03T10:47:25Z"}