{"asset":"news","key":"4696","locale":"km","id":"news:4696:km","entityId":"news:4696","canonicalUrl":"https://www.kps-tv.com/km/news/detail/4696","state":"ready","title":"ព្រះមហាក្សត្រកម្ពុជា ព្រះរាជានុញ្ញាតឲ្យប្រធានព្រឹទ្ធសភាប៉ាគីស្ថាន ចូលក្រាបបង្គំគាល់ ក្នុងឱកាសទស្សនកិច្ចផ្លូវការ","summary":"ព្រះមហាក្សត្រទទួលប្រធានព្រឹទ្ធសភាប៉ាគីស្ថាន Syed Yousaf Raza Gilani នៅព្រះបរមរាជវាំងថ្ងៃទី៣ កុម្ភៈ ក្នុងដំណើរទស្សនកិច្ចផ្លូវការថ្ងៃទី២ ដល់៥ កុម្ភៈ។","body":"ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានព្រះរាជានុញ្ញាតឲ្យឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាហ្សា ជីឡានី (H.E. Syed Yousaf Raza Gilani) ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន និងជាប្រធានស្ថាបនិកនៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) ចូលក្រាបបង្គំគាល់ នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦នៅព្រះបរមរាជវាំង។\nឱកាសនេះធ្វើឡើងក្នុងក្របខ័ណ្ឌនៃទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាហ្សា ជីឡានី ដែលបានដឹកនាំគណៈប្រតិភូព្រឹទ្ធសភាប៉ាគីស្ថាន អញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។\nរូបថត៖ ក្រសួងព្រះបរមរាជវាំង\nដោយ៖ KPS99TV","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15083","languageVersionId":"11078","visibilityVersion":"2","versionToken":"a1.J8sUS0PlcIDm3M1nA8NVk5b9bHcRtMZ9ar-eoLdUHww"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-04T02:21:38Z"}