# ព្រះមហាក្សត្រកម្ពុជា ព្រះរាជានុញ្ញាតឲ្យប្រធានព្រឹទ្ធសភាប៉ាគីស្ថាន ចូលក្រាបបង្គំគាល់ ក្នុងឱកាសទស្សនកិច្ចផ្លូវការ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/4696>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"15083","languageVersionId":"11078","visibilityVersion":"2","versionToken":"a1.J8sUS0PlcIDm3M1nA8NVk5b9bHcRtMZ9ar-eoLdUHww"}

Original publication: 2026-02-04T02:21:38Z

ព្រះមហាក្សត្រទទួលប្រធានព្រឹទ្ធសភាប៉ាគីស្ថាន Syed Yousaf Raza Gilani នៅព្រះបរមរាជវាំងថ្ងៃទី៣ កុម្ភៈ ក្នុងដំណើរទស្សនកិច្ចផ្លូវការថ្ងៃទី២ ដល់៥ កុម្ភៈ។

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានព្រះរាជានុញ្ញាតឲ្យឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាហ្សា ជីឡានី (H.E. Syed Yousaf Raza Gilani) ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន និងជាប្រធានស្ថាបនិកនៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) ចូលក្រាបបង្គំគាល់ នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦នៅព្រះបរមរាជវាំង។
ឱកាសនេះធ្វើឡើងក្នុងក្របខ័ណ្ឌនៃទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាហ្សា ជីឡានី ដែលបានដឹកនាំគណៈប្រតិភូព្រឹទ្ធសភាប៉ាគីស្ថាន អញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
រូបថត៖ ក្រសួងព្រះបរមរាជវាំង
ដោយ៖ KPS99TV

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


