{"asset":"news","key":"4704","locale":"km","id":"news:4704:km","entityId":"news:4704","canonicalUrl":"https://www.kps-tv.com/km/news/detail/4704","state":"ready","title":"ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆមាស លើកទី៤ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក្រោមអធិបតីភាពសម្ដេចធិបតី ","summary":"រដ្ឋមន្ត្រី ថោ ជេដ្ឋា បានចូលរួមកិច្ចប្រជុំប្រចាំឆមាសលើកទី៤ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅវិមានសន្តិភាព ថ្ងៃទី៤ កុម្ភៈ។","body":"នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆមាសលើកទី៤ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព។\nសូមជម្រាបថា ការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានគោលបំណងលើកស្ទួយរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស និងប្រមូលធាតុចូលនៃទស្សនៈពហុគំនិត ដើម្បីបម្រើដល់ការស្ថាបនា និងអភិវឌ្ឍប្រទេសជាតិ។\nឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/រកត/០៨២៣/២០៦៤ ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ដែលមានសមាសភាពមកពីគណបក្សនយោបាយនានា ដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងគណបក្សនយោបាយផ្សេងទៀត ដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា៕ ដោយ៖ KPS99TV","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15078","languageVersionId":"11063","visibilityVersion":"2","versionToken":"a1.V664zLtAau4jjnsaom0jiXBeTccWhzqztHjGLIB39Hc"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-04T04:23:21Z"}