{"asset":"news","key":"4711","locale":"km","id":"news:4711:km","entityId":"news:4711","canonicalUrl":"https://www.kps-tv.com/km/news/detail/4711","state":"ready","title":"នាវាខ្នាតយក្ស Costa Serena នាំទេសចរជនបរទេសជិត ៣ពាន់នាក់មកទស្សនាក្រុងព្រះសីហនុ","summary":"នាវា Costa Serena ទង់ជាតិអ៊ីតាលីបានចូលចតនៅព្រះសីហនុថ្ងៃទី៤ កុម្ភៈ ដោយមានភ្ញៀវប្រមាណ២៨៩៥នាក់ និងនាវិកប្រមាណ១០៣១នាក់ ហើយរបាយការណ៍ថាជាការមកកម្ពុជាលើកទីពីរក្រោយខែឧសភា ឆ្នាំ២០២៣។","body":"នាវាទេសចរណ៍ខ្នាតយក្ស Costa Serena សញ្ជាតិអ៊ីតាលី នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈនេះ បានចូលចតនៅកំពង់ផែរស្វយ័តក្រុងព្រះសីហនុ ផ្ទុកភ្ញៀវបរទេសចម្រុះជាតិសាសន៍ប្រហែល ២៨៩៥នាក់ នាវិកប្រហែល ១០៣១នាក់ មកទស្សនាក្រុងព្រះសីហនុ។\nនាវាទេសចរណ៍មួយនេះ នឹងទាក់ទាញភ្ញៀវទេសចរបរទេសកាន់តែច្រើនពីជុំវិញពិភពលោកឱ្យមកទស្សនាប្រទេសកម្ពុជា តាមរយៈការលើកកម្ពស់វិស័យទេសចរណ៍ និងធុរៈកិច្ចរបស់កម្ពុជានៅលើឆាកអន្តរជាតិ។\nគូសបញ្ជាក់ដែរថា នាវានេះបានចូលចតនៅកម្ពុជាចំនួន២ដងហើយ លើកទី១កាលពីខែឧសភា ឆ្នាំ២០២៣ នាំអ្នកដំណើរប្រហែល ១,៦៧១នាក់ ខណៈលើកទី២នេះ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នាំភ្ញៀវទេសចរប្រហែល ២៨៩៥នាក់៕\nអត្ថបទ៖ ចិន្តា ទីទិ\n រូបថត៖ កែវ ដារ៉ា","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15073","languageVersionId":"11048","visibilityVersion":"2","versionToken":"a1.EeuR-4slx569Yx3QDvQG8H_8h8gJnMmdtBwyBVlYe6k"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-02-04T08:23:48Z"}